កាកបាទក្រហមកម្ពុជានៅតែបន្ដចែកអំណោយ ដល់ប្រជាពលរដ្ឋដែលរង់គ្រោះទឹកជំនន់នៅខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក អាត ចន្ធូ រូបថត លោក ចន ណារិទ្ធ៖

ឯកឧត្តម ហ៊ុន ណេង តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយស សាខាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅឃុំខ្ពកតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ឯកឧត្ដម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទូក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយរក្សាអនាម័យ និងប្រកាន់ភ្ជាប់នូវការហូបស្អាត ផឹកស្អាត និងការរស់នៅស្អាតជានិច្ច និងត្រូវមានការប្រុងប្រយ័ត្នចំពោះ សត្វអសិរ្ពិសទាំងឡាយ ប្រសិនបើមានពស់ចឹក សូមប្រញាប់ប្រញាលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល បានទាន់ពេលវេលា។

ក្រៅពីនោះ ក៏ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាព កូន ចៅ តូចៗ កុំឲ្យលេងទឹក ដើម្បីបញ្ជៀសការលង់ទឹក ។ ដោយឡែក នៅពេលទឹកសម្រកទៅវិញ បងប្អូន ត្រូវត្រៀមនូវពូជធារ និងសហការជាមួយស្ថាប័នជំនាញ ដើម្បី ស្ដារលទ្ធភាពកសិកម្ម ឡើងវិញ ។

សូមបញ្ជាក់ថាប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅឃុំខ្ពកតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានចំនួន៦ភូមិ ដែលមានប្រជាពលរដ្ឋសរុបចំនួន២៣៤០គ្រួសារ។