រាជរដ្ឋាភិបាល នឹងរៀបចំវេទិកាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងបក្សនយោបាយនៅថ្ងៃទី២១ខែសីហាខាងមុខ

វិទ្យុជាតិកម្ពុជា៖ ដោយលោក ជួន បូណា

ភ្នំពេញ៖ រាជរដ្ឋាភិបាល គ្រោងនឹងរៀបចំវេទិកាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងបក្សនយោបាយ  ដែលបាន ចូល  រួមបោះឆ្នោតនីតិកាលទី៦នៅថ្ងៃទី២១ខែសីហាខាងមុខនេះ ។

ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីកាគណៈរដ្ឋមន្រ្តីមានប្រសាសន៍ថា កិច្ចពិគ្រោះយោបល់បង្កើត  ឡើងដោយ  សម្តេចតេជោ ហ៊ុន សែននេះគឺជាវប្បធម៌សន្ទនា ដ៏ល្អបំផុតដើម្បីរួមចំណែកផ្តល់យោបល់ក្នុងការអភិវឌ្ឍជាតិ តាមបែប  លទ្ធិប្រជាធិបតេយ្យ។

បើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចេញកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា កិច្ចពិគ្រោះយោបល់នេះ សម្តេចតេជោ ហ៊ុន សែន នឹងមានថ្លែងសុន្ទរកថាបើក បន្ទាប់មកគឺការបើកឲ្យមានការបញ្ចេញមតិយោបល់ពី  តំណាង  គណបក្សនយោបាយនានាដែលបានចូលរួមផងដែរ។

លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ិនស៊ិនប៉ិច បានឲ្យដឹងថា វេទិការ នេះមានសារៈសំខាន់អាចផ្តល់លទ្ធភាពអោយបក្សនយោបាយនានាបានចូលរួមក្នុងការអភិវឌ្ឍន៍ជាតិ។

ដោយឡែកលោក យ៉ង់ សាំងកុមារ ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានស្វាគមន៍ចំពោះការបង្កើត ឲ្យមានជំនួបរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្សដែលមិនទទួលបានអសនៈក្នុងរដ្ឋនេះ ព្រោះ វានឹងបើកឱកាសឲ្យមានការចូលរួមអភិវឌ្ឍន៍ជាតិ។ប៉ុន្ដែគណបក្សលោកនឹងពិចារណាថា  ចូលរួមឬមិនចូល  ឬយ៉ាង ណា  នោះទេ៕