ក្រសួងធនធានទឹកបានប្រកាសថា ថ្ងៃនេះ ទឹកទន្លេសេសាន កំពុងមានការជន់ឡើងខ្លាំង

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយលោកចេម ហួត

(ទាន់ហេតុការណ៍) ៖ ក្រសួងធនធានទឹក និងឧត្តុនិយមនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៨នេះ បានប្រកាសថា ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បាន និងកំពុងហក់ឡើងជាបន្តបន្ទាប់ ចាប់តាំងពីល្ងាចថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ ។ គិតត្រឹមម៉ោង ១ រសៀលថ្ងៃទី ២៣ នេះ ទឹកទន្លេ បានកើនឡើងដល់កម្ពស់ ៧,៨០ ម (កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ៨ ម) ។ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេសាន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកនឹងបន្តកើនឡើងបន្ថែមទៀត ៕

ទឹកទន្លេសេសាន