YPG ឃឺដ ប្រកាសដកទាំងស្រុងចេញពី Manbij របស់ស៊ីរី

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ –ក្រុមប្រឹក្សាយោធា Manbij, កងកម្លាំងចម្រុះមួយ ដែលអាមេរិក គាំទ្រនៅក្នុងទីក្រុង Manbij ប្រទេសស៊ីរីភាគខាងជើង បានប្រកាសកាលពីថ្ងៃចន្ទដកទាំង ស្រុងកងឯកភាពការពារប្រជា ជនឃឺដ ( YPG ) ចេញពីទីក្រុងនេះ ។

ការដក YPG ចេញពី Manbij បានទាមទារជាយូរមកហើយដោយប្រទេសតួកគី ដែលបដិសេធវត្តមានរបស់ YPG នៅក្បែរព្រំដែនរបស់ខ្លួន ព្រោះខ្លួនចាត់ទុកពួកនេះថា ជាក្រុមភេរវកម្មមួយ ដោយសារក្រុមនេះមានជាប់ទាក់ទង ជាមួយបក្សពលករឃឺដដែលក៏ត្រូវបានចាត់ទុកថា ជាក្រុមភេរវកម្មផងដែរ ដោយក្រុងអង់ការ៉ា ។

ក្រុមប្រឹក្សាយោធា Manbij ដែលគេបង្កើតឡើងក្នុងឆ្នាំ ២០១៥ នោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមចុងក្រោយនៃពួកយុទ្ធជន YPG បានចាកចេញពី Manbij កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបញ្ចប់បេសកកម្មរបស់ ខ្លួន ក្នុងការផ្តល់ការបង្ហាត់បង្រៀនខាងយោធាដល់កម្លាំងរបស់យើង ។ ក្រុមប្រឹក្សា Manbij  មានសម្ព័ន្ធភាព មួយជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលក៏ត្រូវបានគាំទ្រផងដែរដោយ YPG ។

ដោយទទួលបាននូវឥទ្ធិពលដែលគួរឱ្យចាប់អារម្មណ៍មួយ នៅក្នុងប្រទេសស៊ីរីភាគខាងជើងនោះ ក្រុមដែលដឹកនាំដោយ ពួកឃឺដទាំងនេះបានបង្កើតស្វ័យភាព ដែលបានប្រកាសដោយខ្លួនឯងមួយ ប្រភេទ ។

តែយ៉ាងណាក៏ដោយប្រទេសតួកគី ដែលប្តេជ្ញាទប់ស្កាត់មិនឱ្យមានការពង្រីកក្រុមបែបនេះ នៅក្បែរព្រំដែនរបស់ ខ្លួននោះ បានបើកយុទ្ធនាការយោធាដ៏ធំមួយនៅក្នុងបរិព័ន្ធភូមិ Afrin ដែលពួកឃឺដលុបលើនៅក្នុងទីជនបទ អាឡេប៉ូភាគខាងជើង កាលពីដើមឆ្នាំនេះ ។

នៅពេលជាមួយគ្នានោះដែរ ការគាំទ្ររបស់អាមេរិកដល់ក្រុមទាំងនេះ ក៏បានធ្វើឱ្យមានភាពតានតឹងកាន់ តែធ្ងន់ធ្ងរវាង ក្រុងវ៉ាស៊ីងតោន និងក្រុងអង់ការ៉ា ដែលជំរុញឱ្យមហាអំណាចទាំងពីរនេះ ព្រមព្រៀងគ្នាកាលពីដើមឆ្នាំនេះលើផែនទីផ្លូវ មួយ សម្រាប់ Manbij ដែលស្ថិតនៅចម្ងាយ ៣០គីឡូម៉ែត្រពីព្រំដែនតួកគី៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )