កិច្ចប្រជុំកំពូល ពូទីន-ត្រាំ សរបញ្ជាក់ពីប្រធានបទដ៍រឹងមាំសម្រាប់កិច្ចពិគ្រោះយោបល់រុស្ស៊ី-អាមេរិក

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ –សមាជិកសភារុស្ស៊ីកំពូលមួយរូបបានប្រាប់សារព័ត៌មានមួយចំនួនថា កិច្ចប្រជុំកាលពីថ្ងៃចន្ទ រវាងប្រធានាធិបតីរុស្ស៊ី និងអាមេរិក លោក ពូទីន និងលោក ត្រាំ បានគូសបញ្ជាក់ពីបញ្ហា នឹងជាប្រធានបទ សំខាន់ៗសម្រាប់កិច្ចពិគ្រោះយោបល់ រវាងប្រទេសទាំងពីរ។

លោក Ivan Melnikov ជាអនុប្រធានអ្នកនាំពាក្យទីមួយនៃសភាជាន់ទាបរបស់រុស្ស៊ី បាននិយាយដោយផ្តល់យោបល់ ចំពោះកិច្ចប្រជុំកំពូល ពូទីន-ត្រាំ នៅទីក្រុងហែលស៊ិនគីថា នេះជាកិច្ចប្រជុំបែបទូលាយលើកដំបូង អាចត្រូវបានគេជឿជាក់ យ៉ាងខ្លាំង ដើម្បីផ្តល់នូវដំណោះស្រាយភ្លាមៗចំពោះបញ្ហាធំៗ។ វាចាំបាច់ណាស់ គឺស្ថិតនៅក្នុងបរិយាកាស នឹងជាជ័យជម្នះមួយនៃការសន្ទនាគ្នា។ បរិយាកាសនេះ ត្រូវបានគេចាត់ទុកថា ល្អប្រសើរ នឹងជាជ័យជម្នះមួយ ដែលបានជាប់ពាក់ព័ន្ធនឹងការពិគ្រោះយោបល់នេះ។

លោកស្រីបានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណាក៏ដោយ ជាពិសេស បញ្ហាជាក់ស្តែងខណៈដែលក្រុមការងារ និង ការប្រឹក្សាយោបល់ស្តីអំពីភេរវកម្មនិយម អំពីកិច្ចសហប្រតិបត្តិការរវាងពួកពាណិជ្ជករ ស្តីអពីបញ្ហាការរៀបចំ ជាសាធារណៈនូវសមាគមន៍អ្នកជំនាញនានានៅក្នុងកិច្ចទំនាក់ទំនងទ្វេភាគី ផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីស្វែងរកការសម្របសម្រួលដំណោះស្រាយ លើការមិនរីកសាយភាយនៃបញ្ហា ជាវិស័យស្ថិតនៅក្នុងលទ្ធផល ជាសរុបមួយ ដោយមានទម្ងន់ពីផ្នែកការទូតដែលគួរឱ្យទុកចិត្ត បាន៕

( ប្រភព TASS បកប្រែដោយលោក មាស សំអុល )