កិច្ចប្រជុំកំពូលលោកត្រាំនិងលោកពូទីនបានបញ្ចប់ជាមួយកង្វះលទ្ធផលជាក់ស្តែង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៧.០៧.១៨)

ហ្វំាងឡង់៖ ប្រធានាធិបតីអាមេរិកលោកដូណល់ត្រំា ​និងសមភាគីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនកាលពីថ្ងៃចន្ទបានសម្តែងការពេញចិត្តចំពោះកិច្ចប្រជុំលើកដំបូងរបស់ខ្លួនទំាងពីរបើទោះបីជាបញ្ហាខ្លះនៅតែគ្មានដំណោះស្រាយក៏ដោយ។

ទោះបីជាកិច្ចប្រជុំកំពូលនេះត្រូវបានលោកត្រាំពិពណ៌ថាជាស្ថានការណ៍វិវឌ្ឍន៍យ៉ាងល្អនិងលោកពូទីននិយាយថាជាជំហានចាប់ផ្តើមដំបូងក៏ដោយប៉ុន្តែសំណួរពីអ្នកយកព័ត៌មានអំពីការជ្រៀតជ្រែករបស់រុស្សីក្នុងការបោះឆ្នោតរបស់អាមេរិកនៅតែជាបញ្ហា ដែលមានការយកចិត្តទុកដាក់ជាខ្លំាង ក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំ ។

លោក ត្រាំបានប្រាប់អ្នកយកព័ត៌មានថាគាត់បានចំណាយពេលច្រើនដើម្បីពិភាក្សាជាមួយលោកពូទីនអំពីការចោទប្រកាន់ថារុស្សីជ្រៀកជ្រែកក្នុងពេលការបោះឆ្នោតនៅអាមេរិក ។ដោយឡែកលោកពូទីនបានបដិសេធយ៉ាងដាច់អហង្ការថារុស្សីមិបាន​ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកទេ ។

លោកពូទីនបានបន្តទៀតថាប្រទេសទាំងពីរពិភាក្សាចាំបាច់ដើម្បីបន្តធ្វើការរួមគ្នាលើបញ្ហាជាច្រើនរួមទាំង​សន្ធិសញ្ញាកាត់បន្ថយអាវុធផងដែរ។