លោកត្រាំ​និយាយថាសហភាពអឺរ៉ុបជាសត្រូវ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៦.០៧.១៨)

ហ្វំាងឡង់៖​ ប្រធានាធិបតីសហរដ្ឋអាមេរិចលោកដូណាល់ត្រាំបាននិយាយរករឿងម្តងទៀតជាមួយសហភាពអឺរ៉ុបមុនថ្ងៃនៃជំនួបកំពូលរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន​​ ដោយនិយាយថាសហភាពអឺរ៉ុបជាសត្រូវពាណិជ្ជកម្មជាមួយអាមេរិច។

កាលពីថ្ងៃអាទិត្យនៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធីមួយ​របស់ស្ថានីយវិទ្យុនិងទូរទស្សន៍ស៊ីប៊ីអេស (CBS News)
មុនកិច្ចប្រជុំ លោកត្រាំបាននិយាយថា​ ខ្ញុំគិតថាសហភាពអឺរ៉ុបគឺជាសត្រូវមួយហើយអ្វីដែលពួកគេធ្វើចំពោះយើងគឺក្នុងផ្នែកពាណិជ្ជកម្ម ។

លោកត្រាំ និងលោកពូទីន​ជួបគ្នានៅថ្ងៃចន្ទនេះក្នុងទីក្រុងហែលស៊ីងគី ប្រទេសហ្វំាងឡង់ដែលជាកិច្ចប្រជុំកំពូលដំបូងរបស់មេដឹកនាំទាំងពីរចាប់តាំងពីលោកត្រាំបានចូលកាន់តំណែងជាប្រធានាធិបតី។លោកត្រាំបានទៅដល់ទីក្រុងហែលស៊ីងគី​ កាលពីល្ងាចថ្ងៃអាទិត្យបន្ទាប់ពីចំណាយពេលលេងហ្គូលនៅក្លឹបឯកជនរបស់គាត់នៅប្រទេសស្កុតឡែន ដែលស្ថិតនៅចុងខាងជើង របស់ប្រទេសអង់គ្លេស ។