មានការប្រមូលផ្តុំគ្នាប្រឆាំងនឹងលោកត្រាំនៅក្នុងទីក្រុងហែលស៊ិនគី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៦.០៧.១៨)

ហ្វាំងឡង់៖ កាលពីថ្ងៃអាទិត្យក្រុមអ្នកតវ៉ាប្រហែលជាង ២.៥០០ នាក់បានបង្ហាញពីការគាំទ្រសិទ្ធិមនុស្ស, លទ្ធិប្រជាធិបតេយ្យនិងបរិស្ថាននៅទីក្រុង ហែលស៊ិនគី មួយថ្ងៃមុនពេលប្រធានាធិបតីអាមេរិចលោក ដូណាល់ត្រាំ
និងប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនធ្វើកិច្ចប្រជុំកំពូលនៅក្នុង ប្រទេសហ្វាំងឡង់។

បាតុកម្មចំនួន ១៦ លើកត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃអាទិត្យនិងថ្ងៃច័ន្ទ។ លោក ត្រាំ
បានមានប្រសាសន៍ថាលោកនិងលោកពូទីននឹងពិភាក្សាគ្នាពីបញ្ហា​កាត់បន្ថយអាវុធនុយក្លេអ៊ែរ។

គេមានការរំពឹងតិចតួចណាស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំនេះ​ដែល​គេគិតថាគ្រាន់តែជាការបិតបាំងនិងលុបបំបាត់ការចោទប្រកាន់ដែលថារុស្ស៊ីបានជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកឆ្នាំ ២០១៦ តែប៉ុណ្ណោះ ។