មុន នេះ បន្តិច Manny Pacquiao ផ្តួល ជើង ខ្លាំង អា ហ្ស ង់ ទី ន ក្លាយជា ម្ចាស់ ខ្សែក្រវាត់ WBA ត្រឹម ទឹក ទី ៧

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ (ប្រភព កោះសន្តិភាព)

នា ព្រឹក ថ្ងៃ ទី ១៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ខ្លា កំណាច ប្រចាំ ទ្វីបអាស៊ី Manny Pacquiao បាន ឡើង សង្វៀន ជា ថ្មី ដើម្បី វាយ ដណ្តើម ខ្សែក្រវាត់ ទម្ងន់ មធ្យម ពិភពលោក WBA ពី កីឡាករ អា ហ្ស ង់ ទី ន Lucas Matthyss ។ ការ ប្រកួត នេះ នឹង ត្រូវ បាន ឡើង នៅ សង្វៀន Axiata Arena ដែល អាច ផ្ទុក អ្នក ទស្សនា ផ្ទាល់ បាន ចំនួន ១៤៥០០ នាក់ ស្ថិត ក្នុង ទីក្រុង កូ ឡា ឡាំ ពួរ នៃ ប្រទេស ម៉ា ឡេ ស៊ី ដោយ កីឡាករ ប្រដាល់សកល ជនជាតិ ហ្វី លី ពី ន Manny Pacquiao នឹង ទទួល បាន២ លាន ដុល្លារ ស្រប ពេល ម្ចាស់ ខ្សែក្រវាត់ Lucas Matthysse ទទួល បាន ៥០០,០០០ ដុល្លារ ។

ការ ប្រកួត ចាប់ផ្តើម ដំបូង នៅ ទឹក ទី ១ ទី ២ និង ទី ៣ ខ្លា កំណាច ប្រចាំ ទ្វីបអាស៊ី Manny Pacquiao បើក ការ វាយ សម្រុក យ៉ាង ខ្លាំង ដោយ បាន ធ្វើ ឱ្យជើង ខ្លាំង Lucas Matthyss ត្រូវ អាជ្ញាកណ្តាល រាប់ ម្តង នៅ ក្នុង ទឹក ទី ៣ ធ្វើ ឱ្យ អ្នក ទស្សនា ហោ កញ្ជ្រៀវ ពេញ សង្វៀន Axiata Arena តែ ម្តង ។ ចូល ដល់ ទឹក ៥ ក្នុង ចំណោម ១២ ទឹក Manny Pacquiao ប្រើ កណ្តាល ដៃ របស់ ខ្លួន វាយ សម្រុក បន្ត ធ្វើ ឱ្យ Lucas Matthyss រាប់ ជា លើក ទី ២ ។

មិន ឱ្យ អ្នកគាំទ្រ ខ្លួន អស់សង្ឃឹម  Manny Pacquiao វាយ ទាល់តែ ធ្វើ ឱ្យ ម្ចាស់ ខ្សែក្រវាត់ ទម្ងន់ មធ្យម ពិភពលោក WBA ពី កីឡាករ អា ហ្ស ង់ ទី ន Lucas Matthyss លុតជង្គង់ ចុះចាញ់ ត្រឹមតែ ពាក់កណ្តាល ទឹក ទី ៧ ធ្វើ ឱ្យ  Manny Pacquiao ដណ្តើម ខ្សែក្រវាត់ បាន សម្រេច ក្លាយជា ម្ចាស់ ជើង ខ្សែក្រវាត់ ទម្ងន់ មធ្យម ពិភពលោក WBA ៕