ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សូមអោយប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានការយោគយល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារទឹកភ្លៀងដែលបង្កឲ្យមានការលិចផ្លូវ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោក ស្រី ផន វាសនា៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធី​បើក​ការដ្ឋានសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ដែលជា​ស្ពាន​អា​កាស​​​ទី៦នៅក្នុងរាជធានីភ្នំ ពេញ នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ។ សម្តេចតេជោ បានបន្តថា បញ្ហា​ទឹក​ជន់លិចផ្លូវនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងនេះ មិនមែនមានតែនៅកម្ពុជាយើងទេ បណ្តា​ប្រ​ទេស​ផ្សេងៗ ក៏ជួបបញ្ហាបែបនេះកើតឡើងដែរ ។ ដូច្នេះសូមប្រជាពលរដ្ឋមានការយោគយល់ សម្តេច បញ្ជាក់ បែបនេះ មិនមែនការពារអភិបាលរាជធានីភ្នំពេញនោះទេ ព្រោះបច្ចុប្បន្ន រាជ​រដ្ឋា​ភិ​បាលកំពុងខិតខំប្រឹងប្រែងខ្លាំងណាស់ ក្នុងការស្ថាបនាហេដ្ឋារចនាសម្ពន្ធ័ ជាពិ​សេសប្រ​ពន្ធ័ប្រ​ឡាយ លូ នៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះទឹកកុំឲ្យជនលិច។