លោកពូទីន និងលោកត្រំានឹងជួបគ្នានៅថ្ងៃទី ១៦ ខែ កក្កដា​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (២៩.០៦.១៨)

រុស្សី៖ ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានស្រង់សម្តីមន្ត្រីប្រចំាវិមានក្រឹមឡំាង
ដែលបាននិយាយកាលពីថ្ងៃព្រហស្បនេះថា ប្រធានាធិបតីរុស្សី លោក វ្លាឌីមៀ ពូទីន
និងជួបជាមួយប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា នៅក្នុងទីក្រុងហែលសិនគី ប្រទេសហ្វំាងឡង់
នៅថ្ងៃទី ១៦ ខែកក្កដាខាងមុខនេះ ។

មេដឹកនំាទំាងពីរ ត្រូវបានរំពឹងថា នឹងពិភាក្សាគ្នាពីទំនាក់ទំនងរុស្សី និងអាមេរិក
ព្រមទាំងបញ្ហាអន្តរជាតិធំ ៗ ។

កាលពីថ្ងៃពុធ នេះ លោកប្រធានាធិបតីរុស្សីបានជួប ដោយមិនអនុញ្ញាតឲ្យអ្នកកាសែតចូល
ជាមួយទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសអាមេរិក ដើម្បីពិភាក្សាគ្នា
ពីភាពលម្អិតនៃការជួបគ្នារបស់មេដឹកនំាទាំង ពីរ ។​