មានការជម្លៀសមនុស្សចេញពីហាងលក់ទំនិញធំ ៗ និងមន្ទីរពេទ្យក្នុងប្រទេសរុស្សី ដោយសារការគំរាមបំផ្ទុះគ្រាប់បែក​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៩.០៦.១៨)

រុស្សី៖ ទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថា ហាងលក់ទំនិញធំ ៗ ​ចំនួន បីកន្លែង
និងមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុង សាម៉ារ៉ា (SAMARA) ដែលជាកន្លែងប្រកួតបាល់ទាត់ពិភពលោក
ក្នុងប្រទេសរុស្សី ត្រូវបាន គេបញ្ជាឲ្យមនុស្សចាកចេញ មួយរយៈខ្លីកាលពីថ្ងៃព្រហស្បនេះ
បន្ទាប់ពីមានការគំរាមបំផ្ទុះគ្រាប់បែក តាមទូរសព្ទ នៅតាមទីតំាងទំាងនោះ ។

នេះ ​ជាលើកទីពីរ ហើយ ដែលទីក្រុងជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោក
ត្រូវរំខានដោយសារការគំរាមបំផ្ទុះគ្រាប់បែក បន្ទាប់ពីមានការជម្លៀសមនុស្សកាលពីថ្ងៃពុធ
ឲ្យចេញពីរង្គសាល និងភោជនីយដ្ឋានក្នុងក្រុង រ៉ូស្តូវ អនដន ស្ថិតនៅចម្ងាយប្រមាណ ១.៣០០
គីឡូម៉ែត្តពីទីក្រុង សាម៉ារ៉ានេះ ។​