សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសទី៦ និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ តម្លៃជាង២២លានដុល្លារ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោក ជៀង យ៉ារ៉េត៖

នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើក​ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅ ដែលជា​ស្ពាន​អាកាសទី៦នៅក្នុងរាជធានីភ្នំពេញ។
តាមរបាយការណ៍ឯកឧត្តមឃួង ស្រេង អភិបាលនៃគណ:​អភិបាលរាជធានី​កិច្ចភ្នំ​ពេញ បានអោយដឹងថា ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ដែលបើក​ការដ្ឋានសាងសង់នៅថ្ងៃនេះសាងសង់ដោយក្រុមហ៊ុន​ក្រុមហ៊ុនវិនិយោគទុន​អា​ណិក​ជនកម្ពុជា​ (OCIC) ដោយចំណាយថវិកាប្រមាណ ២២លានដុល្លារអាមេរិក ហើយ​គ្រោងចំណាងពេលសាងសង់ ៣០ខែ គិតចាប់ពីថ្ងៃទី២៩ ខែ មិថុនាឆ្នាំ២០១៨ ដល់ ថ្ងៃទី២៩ខែធ្នូ ឆ្នាំ ២០២០។
ឯកឧត្តម បញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅនេះ គឺជា​ស្ពាន​អាកាសទី៦ហើយនៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីស្ពានអាកាសរង្វង់មូលក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសរង្វង់មូលស្ទឹងមានជ័យ ស្ពានអាកាស៥មករានិង​​​​​ស្ពានអាកាសផ្សារដីហ៊ុយ ដែលគ្រោងសម្ពោធក្នុងនៅដើមខែកក្កដាខាងមុខនេះ ។
ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ គឺជាការយក​ចិត្ត​ទុកដាក់មួយរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហារបស់ប្រជាពល រដ្ឋ​ក្នុង​រាជ​ធានីភ្នំពេញ ដែលត្រូវចំណាយពេលយ៉ាងច្រើនដោយការកកស្ទះចរាចរ ណ៍នេះ។
វត្តមានស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ត្រូវបានរំពឹងថា នឹង​ជួយដោះស្រាយបញ្ហាទាំង អស់នេះ បន្ទាប់ពីបញ្ចប់ការសាងសង់ជាស្ថាពរ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ស្ពានអាកាស​ចោមចៅនេះពិត​ជា​មានសារ:សំខាន់ណាស់ ក្នុងការដោះស្រា យបញ្ហាកកស្ទះចរាចរណ៍​ដែលកើត​មាន​ជា​អន្លើៗ នាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន ដោយសារផ្លូវនេះ​ជាផ្លូវ​សេដ្ឋ​កិច្ចដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនឆ្ពោះទៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ដែល​​​​ជាខេត្តមានកំពង់ផែសមុទ្រទឹក ជ្រៅនៅកម្ពុជា ក្នុងការផ្លាស់ប្តូរទំនិញចេញចូលក្នុង និងក្រៅប្រទេស។
ឯកឧត្តម បញ្ជាក់ថា ស្ពាន និងផ្លូវក្រោមដី ត្រង់ចំណុចរង្វង់មូលចោមចៅនេះ ក៏​ជា​ផ្លូវសេដ្ឋកិច្ចដ៏សំខាន់ផងដែរ ព្រោះជាបណ្តា ញដឹកជញ្ជូនទំនិញសំខាន់ជាងគេ ដែលអាចឲ្យវិនិយោគិន អាជីវករ និងប្រជាពល រដ្ឋទូទៅទទួលផលចំណេញ ចំពោះ​សេដ្ឋ កិច្ចផ្ទាល់ខ្លួនរបស់ពួកគេ មិនត្រឹមតែចំណេញពេលវេលានោះទេ ថែមទាំង​ចំ​ណេញថវិកាក្នុងការចំណាយរបស់ប្រជាពលរដ្ឋផងដែរ។
បើតាមគម្រោង ស្ពានអាកាសនិងផ្លូវក្រោមដីរង្វង់មូលចោមចៅនេះ គ្រោង​សាង​សង់ រួមមានស្ពានទី១៖ ជាស្ពានអាកាសមេ តភ្ជាប់ចរាចរពីមហាវិថីសហ ព័ន្ធរុស្ស៊ី មក​​​ផ្លូវជាតិលេខ៣ មានប្រវែង ៤០៨ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ ដែលមាន​ចរាចរពីរ​គន្លងទៅ និងពីរគន្លងមក ជម្រាលស្ពាន ៤.៥ម៉ែត្រ និងមានកម្ពស់អតិបរិមា​ដែល​អាចចរាចរក្រោមស្ពានបាន ៥.៥ម៉ែត្រ។ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់​​​​ឆ្វេងតភ្ជាប់ចរចាពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់​ចរាចរ​មួយ​ទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រ យានយន្ត មានប្រវែង​សរុប ២០២ម៉ែត្រ ទទឹង ៥.២៥ម៉ែត្រ។ស្ពានទី៣: ជាស្ពានកោងបត់ឆ្វេង​តភ្ជាប់​ចរាចរ​ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣មានប្រវែងសរុប២០៦ ម៉ែ ត្រ និងទទឹង 5ម៉ែត្រ25 សម្រាប់ចរាចរមួយទិសដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត ។ចំពោះការសាងសង់ផ្លូវវិញ មានផ្លូវនិងផ្លូវក្រោមដី ដែលជាផ្លូវកោង​តភ្ជាប់ចរាចរពី​ផ្លូវវេងស្រេងមកផ្លូវជាតិលេខ 4 មានប្រវែងសរុប១៣០ ម៉ែត្រទទឹង ៨ម៉ែត្រកន្លះ សម្រាប់ចរាចរមួយទិសដែលមានពីរគន្លងរថយន្តនិងមួយគន្លងទោចក្រយានយន្ត។ ផ្លូវ​​​លើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែង​សរុប​២៣៥ម៉ែត្រ ទទឹង៨ម៉ែត្រកន្លះ សម្រាប់ចរាចរមួយទិសដែលមានពីរគន្លងរថយន្ត និង​​​​១គន្លងទោចក្រយានយន្ត ។ ឯ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៤ មកមហា​វិថី​សហព័ន្ធរុស្សី ដែលមានប្រវែងសរុប៤៧០ម៉ែត្រទទឹង ៨ ម៉ែត្រកន្លះ សម្រាប់​ចរាចរ​មួយ​ ទិសដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោ ចក្រយានយន្ត។