សម្តេចតេជោ បានរំលឹកជាថ្មីថា កម្ពុជាមានសន្តិភាពមកដល់ពេលនេះ គឺបានពីបាតដៃរបស់គណបក្សប្រជាជនកម្ពុជា

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ផន វាសនា៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានថ្លែងបែប​នេះក្នុងពិធី​ជួប​​​​​​សំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជាង២១.០០០នាក់មកពីរោងចក្រ សហ​គ្រាស ចំនួន១៤នៅក្នុងខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៨ខែមិថុនានេះ។ សម្តេចតេជោ បានថ្លែងប្រាប់​កម្ម​ករ​-កម្មការិនីថា កម្ពុជាមានសន្តិភាព មានស្ថេរភាព មានការអភិវឌ្ឍមកដល់ពេលនេះ គឺបានមក​ដោយសារបាតដៃរបស់សម្តេច និងឪពុកម្តាយ ជីដូនជីតារបស់ក្មួយៗ ដែលគាំទ្រគណបក្ស​ប្រជា​ជន​កម្ពុជា ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលតាមរយៈនយោបាយឈ្នះ-ឈ្នះ។សម្តេចតេជោ បន្ថែមថា ទោះ​បីជាពេលនេះ កម្មករ-កម្មការិនី នៅមានប្រាប់ខែទាបនៅឡើយ ប៉ុន្តែបើប្រៀបធៀប​ជាមួយ​ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗវិញ គឺខុសគ្នាឆ្ងាយណាស់ ដែលពួកគាត់ត្រូវរត់លូនគេច​ពី​សង្គ្រាម រងគ្រោះក្នុងសង្គ្រាម អ្នកខ្លះត្រូវរងការកាប់សម្លាប់យ៉ាងព្រៃផ្សៃ តែទោះជា​យ៉ាង​រាជរដ្ឋា​ភិបាល នឹងបន្តខិតខំធ្វើយ៉ាងណាឲ្យប្រាក់ខែរបស់ក្មួយៗកម្មករ-កម្មការិនី ទទួល បានប្រាក់ខែ​កាន់​​តែខ្ពស់ជាងនេះ រាជរដ្ឋាភិបាលមិនបញ្ឈប់ត្រឹមតែ១៧០ដុល្លារក្នុងមួយខែនេះ នោះទេ។