ប្រទេសចិនបានប្រាប់ទៅអាមេរិកថាប្រទេសចិននឹងមិនឲ្យបាត់បង់ទឹកដីសូម្បីមួយចំអាមឡើយ​

ចិន៖ ទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីងភីង
បាននិយាយកាលពីថ្ងៃពុធទៅកាន់រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោកហ្សីម ម៉ាទីស
ដែលបានទៅបំពេញទស្សនកិច្ចជាលើកដំបូងនៅក្នុងប្រទេសចិន ថា
ប្រទេសចិនប្តេជ្ញាមិនឲ្យបាត់បង់ទឹកដីរបស់ខ្លួន សូម្បីមួយចំអាមដី ដែលដូនតា
បានបន្សល់ទុកមកដល់បច្ចុប្បន្ននេះ ។

ការលើកឡើងរបស់ប្រធានាធិបតីចិននេះ
បានឆ្លុះបញ្ចំាងឲ្យឃើញនូវចំណុចនៃភាពតានតឹងដែលមានជាយូរមកហើយ ក្នុងទំនាក់ទំនងចិន
និងអាមេរិក ពិសេសទាក់ទងនឹងអ្វីដែលក្រុងវ៉ាស៊ីនតោន មើលឃើញថា
ជាការកសាងផ្នែកយោធារបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង
​ដែលជាផ្លូវឆ្លងកាត់ពាណិជ្ជកម្មដ៏សំខាន់របស់ពិភពលោក ។

ប្រទេសចិន ក៏នៅមានការមិនទុកចិត្តពីចេតនារបស់អាមេរិក ចំពោះកោះតៃវ៉ាន់
ដែលបានទទួល​ជំនួយផ្នែកយោធាពីអាមេរិក ។ ប្រទេសចិន
បានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃបូរណភាពទឹកដីរបស់ខ្លួន ។​

ឆាយ វីកាល / វិទ្យុជាតិកម្ពុជា
ប្រភព រ៉យតឺរ (28.06.18)