កសិករផលិតផលិតផលទឹកដោះគោរបស់អាមេរិករងគ្រោះដោយសារការយកពន្ធរបស់បរទេស​

សហរដ្ឋអាមេរិក៖ ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានស្រង់សេចក្តីរាយការណ៍របស់កាសែតមួយក្នុងប្រទេសអាមេរិក
ដែលបាននិយាយកាលពីថ្ងៃពុធនេះថា ជម្លោះដែលអាមេរិកមានជាមួយប្រទេសជាដៃគូពាណិជ្ជកម្មធំ ៗ
បានធ្វើឲ្យវិស័យផលិតផលទឹកដោះគោ ក្នុងរដ្ឋវីសខន់ស៊ីន របស់អាមេរិក
ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។​

យោងតាមព័ត៌មានរបស់កាសែតក្នុងស្រុកនោះ បានឲ្យដឹងថា តម្លៃលក់ដុំរបស់ប៊ឺ និង ឈីស
បានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្នុងពេលដែលអាមេរិកកំពុងមានជម្លោះផ្នែកពាណិជ្ជកម្មជាមួយប្រទេសកាណាដា ចិន
និងសហភាពអ៊ឺរ៉ុប ដែលបាននំាគ្នាប្រកាសសងសឹកអាមេរិកវិញ
ដោយបានតម្លើងពន្ធនំាចូលលើផលិតផលរបស់អាមេរិក ក្នុងនោះ មានផលិតផលទឹកដោះគោ ដូចជា
ប៊ឺ និង ឈីស ជាដើម ។

ទឹកដោះគោប្រមាណជា 90 ភាគរយ ក្នុងរដ្ឋវីសខន់ស៊ីន របស់អាមេរិក ត្រូវបានយកទៅកែច្នៃធ្វើជា
ឈីស ។​

ឆាយ វីកាល /  វិទ្យុជាតិកម្ពុជា
ប្រភព ស៊ិនហួ (28.06.18)