រដ្ឋមន្ត្រីកសិកម្មអំពាវនាវដល់អ្នកវិនិយោគ​គិនចិនធំៗមកធ្វើវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា

វិទ្យុជាតិកម្ពុជា អត្ថបទ៖ ចេម ហួត

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងក្រសិកម្មបានអំពាវនាវដល់អ្នកវិនិយោគ​គិនចិនធំៗមកធ្វើវិនិយោគ លើវិស័យកសិ កម្មកម្ពុជា ដើម្បី បង្កើតការងារដល់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈការការ​​នាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារ ចិនកាន់តែច្រើ។

យោងតាមហ្វេសបុកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផ្សាយនៅថ្ងៃទី២៨ខែមិថុនានេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម Bryan Chan ប្រធានគ្រប់គ្រងនៃការរៀបចំការតាំងពិព័រណ៍​របស់ប្រទេសចិន (CEO, FMC Exhibition) និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកនាំគណៈប្រតិភូ អញ្ជើញ ទៅចូល រួមមហាសន្និបាតលើកទី១ ស្តីពី “ការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យចំណីរអាហារកសិកម្ម ផ្លូវ១ខ្សែរក្រវ៉ាត់១” (The First Belt & Road Agri-Food and Trade Summit, BRIFE)” ​ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅតំបន់សេដ្ឋកិច្ចពិសេសហុងកុង នៃប្រទេសសាធារណរដ្ឋប្រជាមានិតចិន។

​​​​ឯកឧត្តមវេង សាខុន បាន ថ្លែងសន្ទរកឋាបើកក្នុងសន្និបាតលើកទី១ស្តីពី “ការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យ ចំណីរអាហារកសិកម្ម ផ្លូវ១ ខ្សែរក្រវ៉ាត់១” ដែលជាតំណាងអោយរដ្ឋមន្ត្រីកសិកម្មនៃប្រទេសសមាជិក ASEAN ។ ឯកឧត្តមវេង សាខុន ក៏បានចូលរួមជាវាគ្មិន​ នៅក្នុងកិច្ចពិភាក្សាតុមូល ស្តីពីកាឡានុវឌ្ឍភាពនៃការវិនិយោគលើ វិស័យចំណីរអារហារកសិកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងរដ្ឋមន្ត្រីកសិកម្មនៃប្រទេសចំនួន ៦ ​​ផ្សេងទៀត និងមានការ​ចូលរួមដោយប្រមុខរដ្ឋាភិបាល   រដ្ឋមន្ត្រីកសិកម្ម ថ្នាក់ដឹកនាំ និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រព្រមទាំងអ្នកសង្កេត ការ​មកពីបណ្តាល​ប្រទេស​ជាច្រើនលើពិភពលោក​ផងដែរ។

តាមរយៈនៃការចូលរួមមហាសន្និបាតលើកទី១ស្តីពី“ការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យចំណីរអាហារកសិកម្ម ផ្លូវ១ខ្សែរក្រវ៉ាត់១”នេះឯកឧត្តមវេង សាខុន បានបង្ហាញពីសក្តានុពលនៃការវិនិ​យោគក្នុងវិស័យកសិកម្ម និងផ្សព្វផ្សាយ ដល់សន្និបាតពីគោលនយោបាយ​កសិកម្ម និងអំពាវនាវដល់អ្នកវិនិយោគ​គិនចិនធំៗមកធ្វើវិនិយោគលើវិស័យកសិកម្ម និងជាពិសេសលើផលិតផលកែច្នៃចំណីរអារហារកសិកម្មនៅកម្ពុជា ព្រមទាំងការពង្រីកទីផ្សារ សម្រាប់ ផលិតផល កសិកម្មកម្ពុជា និងការពង្រឹងនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មទ្វេភាគីជាមួយចិន និងជាមួយ  បណ្តាប្រទេស  ជាច្រើនទៀតដែលបានចូលរួមក្នុងសន្និបាតដ៏មានសារសំខាន់នេះ៕

 

រូបក្នុងពិធីសន្និបាតលើកទី១ស្តីពី “ការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យចំណីរអាហារកសិកម្ម ផ្លូវ១ ខ្សែរក្រវ៉ាត់១”
រូបក្នុងពិធីសន្និបាតលើកទី១ស្តីពី “ការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យចំណីរអាហារកសិកម្ម ផ្លូវ១ ខ្សែរក្រវ៉ាត់១”
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសកម្ពុជា