តំណាងរាស្ត្រ​ខេត្ត​ត្បូងឃ្មុំ និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ចែក​ស៊ីទែន​ទឹក សម្រាប់​លាងដៃ​ជូន​ដល់​សាលារៀន​អាន់​នៀក​ម៉ាស់​ពោធិ​ឥន្ទ​ទី​១

(​ត្បូងឃ្មុំ​) នា​ព្រឹក​ថ្ងៃ​ពុធ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្ដម ម៉ូត យូ​សុះ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​ឯកឧត្តម សុះ រ៉​ហ្វា​ត ឯកឧត្តម ម៉ាត់ ហ្គោ​ហ្វូ​ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត អ៊ី​ម៉ាំ​ស្រុក លោកគ្រូ បាន​ចែក​សុ​ី​ទែន​ទឹក ទុក​ផ្ទុក​ទឹក​សម្រាប់​លាងដៃ​ជូន​ដល់​សាលារៀន​អាន់​នៀក​ម៉ាស់​ពោធិ​ឥន្ទ​ទី​ពីរ ដែល​ស្ថិតនៅ​ភូមិ​ពោធិ​ឥន្ទ​ទី​១ ឃុំ កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុងឱកាស​ចុះ​ចែក​ចែក​សុ​ី​ទែន ឯកឧត្តម ម៉ូត យូ​សុះ បាន​ក្រើនរំលឹក​ដល់​សិស្សានុសិស្ស​ទាំងអស់​ខិតខំ​រៀនសូត្រ​អោយបាន​ល្អ​និង​ក្លាយខ្លួនជា​សិស្ស​ពូកែ​ព្រមទាំង​ជា​ទំពាំង​ស្នង​ឬ​ស្សី​ដ៏​ល្អ​មួយ​ដើម្បីអោយ​រួចផុត​ពី​មនុស្ស​អវិជ្ជា ជួយ​ដល់​ខ្លួនឯង ក្រុម​គ្រូ​សារ សហគម និង ប្រទេសជាតិ ដែល​ប្រទេស​យើង​ត្រូវការ​ពូក​យើង​ដែលមាន​ចំណេះដឹង​ក្នុងការ​អភិវឌ្ឍន៍ ប្រទេស​អោយមាន​ការ​រី​ច​ចម្រើន​ត​ទៅមុខទៀត​។​

​ឯកឧត្តម​ក៍​មានការ​ផ្ដាំផ្ញើ​ទៅដល់​សិស្សានុសិស្ស​ទាំង អស់​អោយនៅតែ​បន្ត អនាម័យ​ខ្លួន ប្រាណ​ជានិច្ច រក្សា​កំលា​ត​ពីគ្នា​នៅពេល​ជូ​ប​ជុំគ្នា​និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ដើម្បី អោយ​រួច​ផុតពី​ជំងឺ​កូ​វីដ​១៩៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​