តំណាងរាស្ត្រ​ត្បូងឃ្មុំ ចែក​សៀវភៅ​គម្ពីរ​អាល់​គូរ​អាន​ចំនួន​១០០​ក្បាល​ជូន​ដល់​សិស្សានុសិស្ស​ពីរ​ឃុំ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​

(​ត្បូងឃ្មុំ​) នា​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្ដម ម៉ូត យូ​សុះ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ រួម​នឹង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អ៊ី​ម៉ាំ​ស្រុក បាន​ចែក​សៀវភៅ​គម្ពីរ​អាល់​គូរ​អាន ជូន​សិស្សានុសិស្ស ចំនួន​១០០​ក្បាល សម្រាប់​សិស្សានុសិស្ស​សិក្សា​រៀនសូត្រ​នៅ​ភូមិ​ព្រះ​ផ្តៅ ឃុំ​ត្រពាំង​ផ្លុ​ង​៦០​ក្បាល នឹង​ភូមិ​មេ​ម៉ៃ​លិច ឃុំ​ក្រែក ស្រុក​ពញាក្រែក​៤០ ក្បាល​។​

​ក្នុងឱកាស​ចុះ​ចែ​កក​ម្ពី​គូរ​អាន​តាម​សាលា​ទាំងពីរ​ឃុំ​ខាងលើ ឯកឧត្តម ម៉ូត យូ​សុះ បាន​ក្រើនរំលឹក​ដល់​សិស្សានុសិស្ស​ទាំងអស់​ខិតខំ​រៀនសូត្រ​អោយបាន​ល្អ​និង​ក្លាយខ្លួនជា​សិស្ស​ពូកែ​ព្រមទាំង​ជា​ទំពាំង​ស្នង​ឬ​ស្សី​ដ៏​ល្អ​មួយ​ដើម្បីអោយ​រួចផុត​ពី​មនុស្ស​អវិជ្ជា ជួយ​ដល់​ខ្លួនឯង ក្រុម​គ្រូ​សារ សហគម និង ប្រទេសជាតិ ដែល​ប្រទេស​យើង​ត្រូវការ​ពូក​យើង​ដែលមាន​ចំណេះដឹង​ក្នុងការ​អភិវឌ្ឍន៍ ប្រទេស​អោយមាន​ការ​រី​ច​ចម្រើន​ត​ទៅមុខទៀត​។​

​ឯកឧត្តម​ក៍​មានការ​ផ្ដាំផ្ញើ​ទៅដល់​សិស្សានុសិស្ស បងប្អូន​ប្រជាពលរដ្ឋ​ទាំង អោយនៅតែ​បន្ត អនាម័យ​ខ្លួន ប្រាណ​ជានិច្ច រក្សា​កំលា​ត​ពីគ្នា​នៅពេល​ជូ​ប​ជុំគ្នា​និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ដើម្បី អោយ​រួច​ផុតពី​ជំងឺ​កូ​វីដ​១៩៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​