ទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី៣ ប្រចាំឆ្នាំ២០២០ នៅស្រុកសណ្តាន់

(កំពង់ធំ)÷ ព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០២០ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាគណ:អធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ប្រចាំឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធមូលដ្ឋាន ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាឃុំ-សង្កាត់ កងកម្លាំងទាំងបី និងប្រជាពលរដ្ឋជាច្រើននាក់ នៅសាលាស្រុកសណ្តាន់ ។

លោក ឡង គីសឹង អភិបាលស្រុកសណ្ដាន់ បានរបាយការណ៍ ពីភាពរីកចម្រើនរបស់បងប្អូនប្រជាពលរដ្ឋពិសេសវិស័យកសិកម្មកំពុងតែរីកចម្រើនជាលំដាប់ និងកំពុងតែចុះពិនិត្យតាមដានជួសជុល នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងដែលរងគ្រោះដោយទឹកជំនន់ ដើម្បីងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរផងដែរ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា វេទិការនាពេលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានបព្ចោញមតិរបស់ខ្លួន ក្រោមប្រធានបទសម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី ៣ឆ្នាំ២០២០ មាន ៥ប្រធានបទគឺ ១.សន្តិសុខសណ្ដាប់ធ្នាប់សង្គម គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព, ២.ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ៣.ការគ្រប់គ្រងធនធានធម្មជាតិ ,៤.វិស័យសុខាភិបាលនិងវិស័យអប់រំយុវជននិងទី ៥.បញ្ហាផ្សេងៗ។

ជាមួយគ្នានោះដែរឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត បានសំណូមពរអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសត្រូវតែពន្លឿនក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលកំពុងជួបប្រទៈដូចជា ការផ្តល់សេវាសាធារណៈ ការធ្វើអត្តសញ្ញាណប័ណ្ណ ,ការងារអត្រានុកូលដ្ឋាន ការរៀបចំសណ្តាប់ធ្នាប់សាធារណ: និងសំណង់ បរិស្ថានអនាម័យ ,បទល្មើសនេសាទ ទំនាស់ដីធ្លី ផ្លូវលំដែលលិចលង់ដោយទឹកជំនន់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធឡើងវិញឲ្យបានល្អប្រសើរឡើង ។

ឯកឧត្តម ឈុន ឈន់ បានផ្តាំផ្ញើឱ្យអាជ្ញាធរមូលដ្ឋានត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ ហើយធ្វើឱ្យលឿន និងមានតម្លាភាព។ ម្យ៉ាងវិញទៀត សូមបន្តចូលរួមផ្សព្វផ្សាយការទប់ស្កាត់ការរីករាលដាលនៃជំជឺកូវីដ-១៩ ក្នុងមូលដ្ឋានឱ្យបានស៊ីជម្រៅដល់ស្រទាប់មហាជនក្នុងមូលដ្ឋាន ពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ