ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង រៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិ ទី៣ ឆ្នាំ ២០២០

(ស្ទឹងត្រែង)៖ ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិ ទី៣ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តម ម៉ុម សារឿនអភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ឈឹម រចនា ទីប្រឹក្សារាជរដ្ឋាភិបាល។

វេទិការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅក្នុងបរិវេនវត្តសីហារ៉ាម ក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

អង្គវេទិកាសាធារណៈខាងលើ ដែលមានប្រជាពលរដ្ឋមកពីឃុំចំនួន៨ ក្នុងស្រុកថាឡាបរិវ៉ាត់ចូលរួម  មានគោលបំណងស្តាប់ពីទុកកង្វល់ សំណូមពរ និងដោះស្រាយបញ្ហាប្រឈម នានា ដែលកើតមានឡើងនៅក្នុងមូលដ្ឋា ន។

ក្នុងនោះប្រជាលពរដ្ឋ បានលើកឡើងនូវសំណួរ និងសំណូមពរ ចំនួន៣៦ ដោយវាគ្មិនរបស់អង្គវេទិកា ឆ្លើយបំភ្លឺ ដោះស្រាយបានចំនួន ២៥ និងនៅសល់ ចំនួន១១ យកទៅពិភាក្សា និងដោះ ស្រាយជូនជាបន្ត៕

ដោយ៖ មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង

សម្រួលផ្សាយ៖ កន ចំណាន