លោក​ឧ​ត្ត​សេនីយ៍​ត្រី កង សៅ​គុណ​បានផ្ដល់​អាវ​រងារ ១២១​អាវ ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចែកជូន​ដល់​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​.!

​ព្រះវិហារ ៖ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​ឧ​ត្ត​សេនីយ៍​ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បាន​ចែក​អាវ​រងារ​ចំនួន ១២១​អាវ ជូន​ដល់ នាយ​នឹង​ពល​អាវុធហត្ថ​ទូទាំង​៨​ក្រុង​.​ស្រុក​ចំណុះ​ខេត្តព្រះវិហារ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។​

​ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ដែល​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ក៏បាន​លើកឡើងថា​ក្នុងនាម​លោក​ដែលជា​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​កងកំលាំង​លោក​សូម​គោរព​នឹង​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ​ដែលជា​និច្ចកាល​សម្តេច​តែងតែ​យកចិត្តទុកដាក់ លើ​សុខទុក្ខ​របស់​កងកំលាំង​ប្រដាប់អាវុធ ក៏ដូចជា​មន្ត្រីរាជការ នៅ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​នេះហើយ សបញ្ជាក់​អោយឃើញ កាន់តែច្បាស់​ថា​ក្នុងនាម​សម្តេច​ដែលជា​អគ្គមេបញ្ជាការ​ជាន់ខ្ពស់​ផ្កាយ​មាស​៥​ផុត​លេខ​គឺ សម្ដេច​តែងតែមាន​ភក្តីភាព​អានិតអាសូរ​មកដល់​ក​ង​កម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ ។​

​ជាមួយនឹង​កា​ឆ្លើយតប​នូវ​គុ​ណូ​ប​ក្ការ​:​គុណ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ដែល​ជាម​គ្គុ​ទេស​ន៏​ដ៏​ឆ្នើម​មួយ​នេះ​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ក៏បាន​ធ្វើការ​ដាស់តឿន ក្រើនរំលឹក​ដល់​នាយ នាយរង​នឹង​ពល​អាវុធហត្ថ​ដែល ស្ថិតក្រោម​ឪ​វាទ​ទាំងអស់​ធ្វើយ៉ាងណា​ត្រូវយក​តួរ​នាទី​របស់ខ្លួន​ដែលជា​មន្ត្រីនគរបាល​យុ​ត្តិ​ធ​ម៏ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ក្រ​មសិល​ធម៌ អោយ​សមជា​កងកម្លាំង ប្រដាប់អាវុធ​ដែល​
​ប្រសូត្រ​ចេញពី​ប្រជាពលរដ្ឋ ហើយ​ត្រូវ​តបស្នង​សង​មកវិញ​នូវ​ភាពស្មោះត្រង់ គោរព​ស្រលាញ់​នឹង​ជាពិសេស​កាតព្វកិច្ច​ក៏ ដូចជា​ភារកិច្ច​ស្នូល​ក្នុងនាម​យើង​ជា​កងកម្លាំង ត្រូវតែ​ស្មោះត្រង់​ជាមួយ​អង្គ​ព្រះមហាក្សត្រ ជ្រក​ក្រោម​រដ្ឋធម្មនុញ្ញ នឹង​ការពារ​រដ្ឋធម្មនុញ្ញ ស្រប់ច្បាប់​១ ដែល​កើតចេញពី​កាបោះឆ្នោត​ត្រឹមត្រូវ នឹង​ផ្តល់​សេចក្តីទុកចិត្ត​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​។​

​ទទ្ទឹម​នឹង​នោះ​លោក​មេបញ្ជាការ​ក៏បាន​លើកឡើង​ផងដែរ​ថា​ពាក់​ព​ន្ធ័​នឹង​សន្តិសុខ​ជាតិ ដោយ​ផ្អែក​
​លើ​ភូមិសាស្ត្រ​ខេត្តព្រះវិហារ ជា​ខេត្ត​មួយ​ដែលមាន​ភូមិសាស្ត្រ​ជាប់​នឹង​ព្រំដែន ប្រទេសជិតខាង​ចំនួន​២​ក្នុងនោះ មាន​ប្រទេស​ថៃ នឹង​ប្រទេស​ឡាវ ដែល​កត្តា​ទាំង​២​ខាងលើនេះ វា​បង្ក​បាន​នូវ​ភាពងាយស្រួល​បំផុត​ដល់​ក្រុម ដែល​ពួក​រកស៊ី​ឆ្លងដែន​ដោយ​ខុសច្បាប់ ក្នុងនោះ​មាន​រត់ពន្ធ​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ នឹង​នាំ​ពលករ​ឆ្លងដែន​ពី​ប្រទេស​១​ទៅ កាន់​ប្រទេសមួយ មិនមាន​ច្បាប់​អនុ​ញ្ញា​តិ្ត លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី កង សៅ​គុណ បាន​សង្កត់ធ្ងន់ថា សម្រាប់​ពលករ​ដែល​ឆ្លងដែន​ខុសច្បាប់ នាពេល​បច្ចុប្បន្ននេះ បើ​
​សម្រាប់​មនុស្ស​ម្នាក់ ដែលជា​កម្មករ​ឆ្លងដែន​ខុសច្បាប់ ក្នុង​ម្នាក់ៗ​គឺមាន​ករណី​ខុសច្បាប់​
៣​លើ​ខ្លួនគេ​។​


១.​ខុស​ផ្នែក​ច្បាប់​មិនមាន​ប៉ា​ស្ព​រ័​ឆ្លងដែន​។​
២.​ករណី​អាច​រត់ពន្ធ​គ្រឿងញៀន​។​
៣.​ឆ្លង​ពី​ប្រទេសមួយ​ទៅ ប្រទេសមួយ អាច​នាំមក​នូវ​ជំងឺ​កូ​វីដ​១៩ មក​ចម្លង​ដល់​សហគម​ន៏​ក៏​ថា​បាន​។​
​ចំនុច​នេះហើយ លោក​មេបញ្ជាការ ស្នើរ​សុំ​ដ៏​ទ​ទួ​ច​ដល់​មន្ត្រី​ក្រោម​ឪ​វាទ របស់ខ្លួន​ធ្វើយ៉ាងណា បន្ត​ចូលរួម​សហការ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ចូលរួម​ទប់ស្កាត់​អោយ​ខាន​តែ​បាន​ទៅលើ​ចំនុច​ទាំងនេះ​នេះ​៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​