ប្រធានស.ស.យ.ក ខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ លោកឪពុក សមាជិកម្នាក់ មានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៧៥ម៉ឺនរៀល ផ្តល់ជូនលោក ព្លើន ស៊ីផុន សមាជិកក្រុមប្រឹក្សាក្រុងសែនមនោរម្យ ត្រូវជាឪពុកលោក ស៊ីផុន ហ៊ុងគ្រី សមាជិកស.ស.យ.កខេត្ត មានជំងឺលើសឈាម និងឈឺចង្កេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន ថៃ ចិន្តា ស្ថិតនៅក្រុងសែនមនោរម្យ។ នាឱកាសនោះ លោក ឈឹម កាន ប្រធានស.ស.យ.កខេត្ត និងសមាជិក សមាជិកា បានជូនពរដល់លោក ព្លើន ស៊ីផុន សមាជិកក្រុមប្រឹក្សាក្រុង សូមឆាប់ជាសៈស្បើយឡើងវិញ៕

សម្រួល​ដោយ៖​ ហេង​ សុភាព​