ពូជស្រូវ​ស្រាល​ជិត ៤០​តោន ត្រូវបាន​ក្រសួងកសិកម្ម​នឹង​អជ្ញាធរ​ខេត្តតាកែវ ចុះ​ចែកជូន​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ឆ្នាំ​២០២០​ក្នុងស្រុក​ចំនួន​៣​ចំនួន​៤៩០​គ្រួសារ​

(​តាកែវ​)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រួម​និង​អាជ្ញាធ​ខេត្តតាកែវ នៅ​ពេញ​មួយ​ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០​ម្សិលមិញ​នេះ បាន​ចុះ​ចែក​ពូជស្រូវ​ស្រាល​ចំនួន​៣៩០០០​គីឡូក្រាម ដល់​បងប្អូន​កសិករ​ចំនួន​៤៩០​គ្រូ​សារ​នៅក្នុង​ស្រុក​ចំនួន​៣ ដែល​កន្លងមក​បាន​ប៉ះពាល់​ដោយ​គ្រោះទឹកជំនន់​លើ​ផ្ទៃដី​ស្រែប្រាំង​នឹង​ស្រែវស្សា​របស់​ពួកគាត់​។​

​ថ្លែង​នៅក្នុង​ពិធី​ចែក​ពូជស្រូវ​ប្រភេទ​ស្រាល ជូន​ប្រជាកសិករ​ដែល​រងគ្រោះ​ខូចខាត​ដំណាំ​ស្រូវ​ដោយសារ​ទឹកជំនន់​កាលពី​ល​ថ្មី​កន្លងទៅនេះ លោកជំទាវ ចាន់ ផល​លឿន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានធ្វើការ​ពន្យល់​ដល់​បងប្អូន​ប្រជាកសិករ​ដែល​មក​ទទួល ពូជស្រូវ​ស្រាល​យកមក​ស្តារ​ផ្ទៃដី​របស់ខ្លួន​ដែល​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង នា​ឆ្នាំនេះ មុននឹង​យក​ស្រូវពូជ​ទាំងនេះ​មក​ធ្វើ​ការដាំដុះ​នៅក្នុង​ស្រែ​របស់​បងប្អូន សូម​បងប្អូន​ធ្វើការ​សាកល្បង​ដោយ​យក​ពូជស្រូវ​ស្រាល​នេះ មក​ហាលថ្ងៃ​រយៈពេល​១​អាទិត្យ ហើយ​យកមក​ត្រាំ​ទឹក​ជាមុនសិន ហើយ​ប្រសិនបើ​ពូជស្រូវ​នេះ​វា​ដុះ មានន័យថា បងប្អូន​អាចយ​កមក​ធ្វើការ​ដុះ​ដាំ​ឬ​ព្រួស​នៅក្នុង​ផ្ទៃដី​ស្រែ​របស់​បងប្អូន​បាន​ហើយ ។​

​លោកជំទាវ ចាន់ ផល​លឿន បានបញ្ជាក់​ទៀតថា ពូជស្រូវ​ស្រាល​នេះ គឺជា​ពូជស្រូវ​មិន​ប្រកាន់​រដូវ​ហើយ​ឆាប់​ទទួលបាន​ផល ហើយ​ក្នុងនោះដែរ សូម​បងប្អូន​ប្រជាកសិករ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការដាំដុះ​នឹង​ថែរក្សា​អោយបាន​ល្អ​ដើម្បី​ធ្វើយ៉ាងណា​ទទួលបាន​ទិន្នផល​អោយបាន​ច្រើន​តោន សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​របស់​បងប្អូន​នៅក្នុង​រដូវ​កូ​វីត​១៩​នេះ ។​

​ថ្លែង​នៅក្នុង​ឱកាស​នោះដែរ​ឯកឧត្តម អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ ក៏បាន​មានប្រសាសន៍ ចូលរួម​សោកស្តាយ​ចំពោះ​ការប៉ះពាល់​ទៅដល់​ទ្រ​ព្ប​សម្បត្តិ​នឹង​ខូចខាត​ផលដំណាំ​នឹង​ស្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ​កន្លងមក​ដោយសារតែ​ទឹកជំនន់​។ ស្ថិតក្នុង​កាលៈទេសៈ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​បទ​បញ្ហា​ដល់​ក្រសួងកសិកម្ម​ត្រូវ​ប​ញ្ជេ​ញ​ស្រូវពូជ សម្រាប់​ចែកជូន ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង អោយបាន​ទាន់ពេលវេលា ក្រោយពី​ទឹកបាន​ចាប់ផ្តើម​ស្រក ពោលគឺ​រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ និង​ជីវភាព​របស់​បងប្អូន​គ្រប់ពេលវេលា​និង​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ។​
​ជាមួយគ្នានេះដែរ ឯកឧត្តម​អភិបាល​ខេត្តតាកែវ ក៏បាន​ធ្វើការ​ណែនាំ​នឹង​ក្រើនរំលឹក​បន្ថែមទៀត ទៅដល់​បងប្អូន​ប្រជាកសិករ សូម​បន្ត​ប្រុងប្រយ័ត្ន​នឹង​យកចិត្តទុកដាក់​ថែរក្សា​សុខភាព និង​មាន​អនាម័យ​ជានិច្ច ពិសេស​គឺ​ពាក់​ម៉ាស់ និង​មាន​អា​គុល​ឬ​ជែ​ល​ជាប់​ខ្លួន​គ្រប់ពេល ហើយ​រួមគ្នា​អនុវត្តតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​អោយបាន​ល្អ ដើម្បី​រួមគ្នា​ទប់ស្កាត់​នឹង​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីត​១៩ កុំអោយ​មានការ​រីក​រា​ល​ដាល​ដល់​សហគមន៍​របស់​យើង ។​

​សូមបញ្ជាក់ថា បើតាម​ការបញ្ជាក់​ពី​លោក ញ៉ិ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ បាន​បញ្ជាក់ថា នៅក្នុង​អំឡុងពេល​ជំនន់​ទឹកភ្លៀង​រយៈពេល​កន្លងមក ខេត្តតាកែវ ទទួលរង​ផលប៉ះពាល់​ផ្ទៃដី ស្រែវស្សា និង​ស្រែប្រាំង​របស់​កសិករ​ចំនួន ៣២៥៧​ហាត់​តា នឹង​ខូចខាត​ទាំងស្រុង​ចំនួន​៤៤៣​ហាត់​តា ក្នុងនោះ​មានស្រុក​ចំនួន​៥​ដែល​រង​ផលប៉ះពាល់ នឹង​ខូចខាត ៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​