ស.ស.យ.ក ស្រុកព្រៃឈរ ចូលរួមក្នុងពិធីចែកស្រូវពូជ ជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម

(កំពង់ចាម)៖ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ២០២០ លោកស្រី ប៉ុក ចាន់ថូ ប្រធាន ស.ស.យ.ក ស្រុកព្រៃឈរ បានដឹកនាំ សមាជិក ស.ស.យ.ក ចំនួន២០នាក់ចូលរួមក្នុងពិធីចែកស្រូវពូជ ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ចំនួន៣២០០គ្រួសារ។

ពិធីចែកស្រូវពូជខាងលើ ដោយ១គ្រួសារទទួលបានស្រូវ ១០០គ.ក និងថវិកា ១០០,០០០រៀល ដែលអញ្ជើញមកពី៥ស្រុកមាន៖ ព្រៃឈរ,ជើងព្រៃ,បាធាយ,កំពង់សៀមនិងស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ប្រារព្ធពិធី នៅក្នុងទីធ្លា វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង៕

សម្រួល​ដោយ​៖​ ហេង​ សុភាព​