ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោកជំទាវ លំ គន្ធារី អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុកសន្ទុក

(កំពង់ធំ)៖ នៅព្រឹក ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំ វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី ៣ ឆ្នាំ ២០២០ នៅសាលាស្រុកសន្ទុក ក្រោមអធិបតីភាពឯកឧត្តមឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តតំណាងឯកឧត្តមសុខ លូ អភិបាលខេត្ត ។

វេទិការផ្សព្វផ្សាយនេះ គឺ ដើម្បី រកដំណោះស្រាយរាល់បញ្ហាប្រឈមនានា នឹងទទួលយកនូវសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយ ឲ្យបានទាន់ពេលវេលា ។

ក្នុងពិធីនោះ សំណូមពររបស់ប្រជាពលរដ្ឋនាពេលនេះ គឺសុំឲ្យមានការជួយទប់ស្កាត់បទល្មើសជួញដូរគ្រឿងញៀន , ការផ្ទេរកម្មសិទ្ធដីធ្លីពីម្ដាយទៅកូន ចៅ , សុំឲ្យអាជ្ញាធរស្រុកជួយរកកន្លែងទុកដាក់សំរាមឲ្យបានសមរម្យ ពិសេសសុំជួយដាក់ផ្លាកសញ្ញាចរាចរណ៍ត្រង់ចំណុចផ្លូវលំតូចៗនិងឆ្លងកាត់ផ្លូវជាតិ ដែលមានសត្វគោ ក្របីឆ្លងកាត់ ។ ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋយើងក៏បានស្នើសុំជួសជុលផ្លូវលំក្នុងមូលដ្ឋានមួយចំនួនដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក និងសុំស្ដាប្រឡាយ ១ ខ្សែប្រវែង ២៥០០ម៉ែត្រនៅតំបន់អន្លង់តាអ៊ុកនិងទ្វារបិទបើកទឹកដើម្បីធ្វើស្រែប្រាំងជាង ១០០ហិកតា នៅតំបន់នោះ បន្ទាប់ពីជំនន់ទឹកភ្លៀងបានស្រកចុះទៅវិញ៕

ដោយ៖ មន្ទិរព័ត៌មានខេត្តកំពង់ធំ