សកម្មភាព ស.ស.យ.ក ចូលរួមជាមួយរដ្ឋបាលខេត្ត រៀបចំពូជស្រូវ ដើម្បីត្រៀមចែកជូនដល់ប្រជាពលរដ្ឋ

(ស្វាយរៀង)៖សសយក ខេត្ត បានដឹកនាំយុវជន សសយក ក្រុងស្វាយរៀង ស្រុកស្វាយជ្រំ ស្រុកស្វាយទាប និងស្រុករំដួល ចូលរួមជាមួយរដ្ឋបាលខេត្តស្វាយរៀងដឹកនាំឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រៀបចំពូជស្រូវដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីត្រៀមចែកជូនដល់ប្រជាពលរដ្ឋខេត្តស្វាយរៀង ។

ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ​ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដោយមានការចូលរួមជួយពីកងកម្លាំងទាំង៣ មន្ត្រីរាជការ មន្ទីរ​ អង្គភាពពាក់ព័ន្ធ ស្ថិតទីតាំងមាត់ទន្លេវ៉ែគោ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

អំណោយជាពូជស្រូវសែនក្រអូបរបស់សម្តេចតេជោដែលចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនាន់ទឹកភ្លៀងមាន៖  ស្រុករមាសហែក ៣៩០ គ្រួសារ,ស្រុកស្វាយជ្រំ ២០៥ គ្រួសារ,ស្រុកកំពង់រោទិ័ ២៥៣ គ្រួសារ,ស្រុកចន្រ្ទា ៨៦គ្រួសារ,ក្រុងស្វាយរៀង៨០គ្រួសារ ក្នុងនោះ ១គ្រួសារទទួលបានពូជស្រូវ ១០០គីឡូក្រាម៕