អ្នកឆ្លងវីរុស កូវីដ១៩ ទូទាំងពិភពលោក កើនជាង៥១.៧ លាននាក់ ពោលគឺត្រឹមតែ២៤ម៉ោង មានអ្នកឆ្លងថ្មីជាង ៥៣ម៉ឺនករណី

APP ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០–
(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង៧ និង០០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើង ដល់៥១,៧៨៧,៧៣៨ករណី ហើយក្នុងនោះមនុស្សសរុប ១,២៧៨,៤២២នាក់ស្លាប់ និងជាង ៣៦លាននាក់ បានជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតត្រឹមព្រឹកថ្ងៃទី១០ ខែវិច្ឆិកា មកដល់ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២នេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៥៣៣,០៨៣ករណី និងជាង ៩ពាន់នាក់ស្លាប់។

ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង ៥១លាននាក់នោះ គេឃើញមានសហរដ្ឋអាម៉េរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក មានអ្នកឆ្លងដល់ជាង ១០.៥លានករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ ២៤៥,៧៧១នាក់។ ហើយនាព្រឹកនេះផងដែរ អាម៉េរិករកឃើញអ្នកឆ្លងថ្មីជាង ១៣ម៉ឺនករណី និង១,៣១៦នាក់ស្លាប់។

សូមបញ្ជាក់ផងែរថា តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕

ដោយ៖ កន ចំណន