ប្រធានកិត្តិយស​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តកំពង់ធំ ចុះសួរសុខទុក្ខ​និង​នាំយក​សម្ភារៈ​ថវិកា​មួយចំនួន​ឧបត្ថម្ភ​ជូន​គ្រួសារ​ពីរ​នាក់​ម្តាយ និង​កូន ដែលមាន​សតិ​មិនសូវ​ល្អ នៅ ស្រុក​ប្រាសាទ​សំបូរ​

(​កំពង់ធំ​)៖ ក្រោយពី​ទទួលបាន​ដំណឹង​អំពី​ស្ថាន ភាព​គ្រួសារ​ជនរងគ្រោះ​មួយ​គ្រួសារ​មាន​ពីរ​នាក់​ម្ដាយ​និង​កូនស្រី ដែលមាន​សតិ​មិន​គ្រប់គ្រាន់ មាន​ជីវភាព​ក្រលំបាក លោកជំទាវ ម៉េ​ត រ៉ាវី​ចិត្រ សុខ លូ ប្រធានកិត្តិយស​សាខា និង​លោកជំទាវ លំ គ​ន្ធា​រី ប្រធាន​ប្រតិបត្តិ​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តកំពង់ធំ បាន​ដឹកនាំ​សហការី បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​សម្ភារៈ​ថវិកា​មួយចំនួន​ឧបត្ថម្ភ​ជូន​គ្រួសារ​អ៊ុ​ស្រី ម៉ែន វី និង​កូនស្រី ម៉ែន ហ៊ុយ លាង ដែល​ទាំងពីរ​ម្ដាយ​និង​កូន​មាន​សតិ​មិន​ប្រក្រតី នៅក្នុង​ភូមិ​ទឹក​អណ្តូង ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​នាឱកាស​នោះ លោកជំទាវ ម៉េ​ត រ៉ាវី​ចិត្រ សុខ លូ ប្រធានកិត្តិយស​សាខា បាន​សម្តែង​នូវ​ភាព​សោកស្ដាយ​អាណិតអាសូរ​យ៉ាង​ក្រៃលែង ចំពោះ​គ្រួសារ​អ៊ុ​ស្រី ម៉ែន វី និង​កូនស្រី ម៉ែន ហ៊ុយ​លាង មាន​សតិ​មិន​គ្រប់ ព្រមទាំង​មាន​ជីវភាព​ក្រលំបាក ។ លោកជំទាវ បាន​បន្ដថា ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ត​ដែលមាន​ឯកឧត្តម​អភិបាលខេត្ត ថ្នាក់ដឹកនាំ​ស្រុក ថ្នាក់ដឹកនាំ​ឃុំ ក៏ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​យកចិត្ត​ទុក្ខ​លើ​បងប្អូន​ប្រជាពលរដ្ឋ​ជានិច្ច​តាមរយ​:​ការចុះ​សួរសុខទុក្ខ​និង​ចែកជូន​ស្បៀង​និង​សម្ភារ​:​ក៏ដូចជា​តាមរយ​:​ប័ណ្ណ​សមធ​ម៍ ដល់​បងប្អូន​ប្រជា​ពល រដ្ឋ​ទាំងអស់ ដែលមាន​ជីវភាព​ខ្វះខាត​ជួប​ការលំបាក និង​ជនរងគ្រោះ (​ទីណា​មានទុក្ខ​លំបាក​ទីនោះ​មានការ​គិតគូរ​ពី​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​)​។​

​គួ​រំលឹក​អោយដឹង​ដែលថា គ្រួសារ​អ៊ុ​ស្រី​មែន​វី កន្លងមក​បានទទួល​បាន​ប័ណ្ណ ក្រ​1 ក្រ​2 ពី​អាជ្ញាធរ​ភូមិ តាំង​ពីមុន​មកហើយ រហូត​ទទួលបាន​ប័ណ្ណ​សមធម៌​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បានផ្ដល់​ជូន​ជា​ថវិកា​នៅក្នុងពេល​រីក​រាលដាល​ជំងឺ​កូ​វីដ​19 នេះ​ទៀត ហើយ​គ្រួសារ​អ៊ុ​ស្រី​ក៏​តែងតែ​ទទួលបាន​នូវ​អំណោយ​សប្បុរសធម៌​ពី​ឯកឧត្តម ឯកឧត្តម​អភិបាលខេត្ត អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ប្រាសាទ​សំបូរ ក៏ដូចជា​សប្បុរសជន​នានា​ផងដែរ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​