ខេត្តព្រះវិហារ​រៀបចំ​មី​ទី្ទ​ង​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ឆ្នាំ​២០២០

(​ព្រះវិហារ​)៖ នា​ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ផ្លូវភ្លោះ​វិមានឯករាជ្យ​ខេត្តព្រះវិហារ មាន​រៀបចំ​មី​ទី្ទ​ង​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មានការ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​ជា​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំង​ទាំងបី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា យុវជន​កាយ​រិ​ទ្ធ យុវជន​កាកបាទក្រហម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី​នាឱកាស​នេះ​ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ បាន​ឪ្យ​ដឹងថា​ការ​ប្រារព្ធ​ពិធី​នេះ ដើម្បី​សំដែង​នូវ​មនោសញ្ចេតនា​សោមនស្ស​រីករាយ អបអរសាទរ​នៃ​ការ​គ្រង​រាជសម្បត្តិ​របស់ ព្រះអង្គ​ក៏ដូចជា​គោរព​ដឹងគុណ​នូវ​ទិវា​ប្រវត្តិសាស្ត្រ ដែល​កម្លាំង​សាមគ្គី​ជាតិ​ទាំងមូល ដណ្តើមបាន​ទាំងស្រុង​មកវិញ នូវ​ឯករាជ្យ​ជាតិ​ជូន​ជាតិ​មាតុភូមិ​ពេញបរិបូរណ៍​ពី​អាណានិគមនិយម បារាំង នា​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដ៏​ថ្លៃថ្លា ឧត្តុង្គឧត្តម​នៃ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម​សីហនុ ព្រះមហាវីរៈក្សត្រ ព្រះ​វ​រាជបិតា ឯករាជ្យ​បូរណភាព ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​។​

​ឯកឧត្តម​ក៏បាន​រំលឹក​ឡើងវិញ​នូវ មាទ​នភា​ព​ជាតិ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៧​ទិវា​ឯករាជ្យ​ជាតិ​របស់​យើង ក្នុង​ស្មារតី​បង្កើន​សាមគ្គីភាព ឯកភាព​ជាតិ ដោយ​រួមគ្នា​អនុវត្ត​ន៏ គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម ម្លប់​ដ៍​ត្រជាក់​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រោម​ការដឹកនាំ​ប្រកបដោយ​បញ្ញាញាណ​សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សង្គមជាតិ​មាន​សុខសន្តិភាព ពេញលេញ ធានាបាន​នូវ​ស្ថេរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ប្រទេសជាតិ មានការ​អភិវឌ្ឍន៍​រីកចំរើន​លើ​គ្រប់​វិស័យ​៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​