រដ្ឋបាលខេត្ត​ស្ទឹងត្រែង រៀបចំ​ធ្វើ​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៧ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២០

(​ស្ទឹងត្រែង​)៖ រដ្ឋបាល ខេត្តស្ទឹងត្រែង បានរៀបចំ​ធ្វើ​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៧ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២០ នឹង​ថ្ងៃកំណើត​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ នៅមុខ​សាលាខេត្ត ព្រឹក​ថ្ងៃទី 09 ខែ វិច្ឆិកា ឆ្នាំ 2020 ។ ក្រោម​វត្តមាន​ឯកឧត្តម ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាល នៃ​គ​ណះ​អភិបាល ខេត្ត ឯកឧត្តម​ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ និង​ថ្នាក់ដឹកនាំ​នៅតាម​មន្ទីរ​អង្គភាព មន្ត្រីរាជការ សិស្សានុសិស្ស រួមទាំង​ប្រជា​ពល រដ្ឋ​យ៉ាងច្រើន​កុះករ ។​

​ក្នុងឱកាស​នេះ ថ្នាក់ដឹកនាំ​ខេត្ត តំ ណា​ង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​បាន​អញ្ជើញ​ដាក់​កម្រងផ្កា នៅមុខ​ព្រះ​ឆាយ​ល័​ក្ខ​ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដើម្បី​គោរព​វិញ្ញាណ ក្ខ​ន្ធ​ដល់​អ្នកស្នេហាជាតិ​មាន​យុទ្ធ ជន យុទ្ធ​នារី​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​រំដោះជាតិ​មាតុភូមិ​អោយ​រួច​ផុតពី​របប​អាណានិគម ។​

​លោក ជា ថា​វរិ​ទ្ធ អភិបាលរង​ខេត្ត​បាន​អាន​ប្រវត្តិ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​នៅ​ថ្ងៃទី 9 ខែវិច្ឆិកា​ឆ្នាំ 1953 ដែលមាន​ខ្លឹមសារ​ថា ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម​សីហនុ​ព្រះមហាវីរក្សត្រ ព្រះរាជ​បិតា​ឯក រាជ្យ​ជាតិ​បូរណភាព​ទឹកដី​និង​ឯក ភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​ជាទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត​បានធ្វើកា​រ​ប្រឹងប្រែង​ទាមទារ​ឯករាជ្យ​ពី​សាធារណរដ្ឋ​បារាំង​យ៉ាង​លំបាក​ជូន​ដល់​មាតុភូមិ និង​ង​ប្រជារាស្ត្រ​របស់​ព្រះ​ហ​អង្គ ។ ខ្លឹមសារ​ជីវប្រវត្តិ បាន​លើកឡើងថា ÷ ប្រទេស កម្ពុជា បាន ស្ថិតនៅ ក្រោម អាណា ព្យាបាល ពី ប្រទេស បារាំង ក្នុង​ឆ្នាំ ១៨៦៣ រហូត ដល់ ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ទើប ប្រទេស បារាំង បាន​បានផ្តល់​ឯករាជ្យ​ពេញលេញ​បរិបូណ៌ ក្រោម​ព្រះរាជកិច្ច​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​វរ​រាជ្យ​បិតា​ឯករាជ្យ​ជាតិ​។ ក្រោយពី​ទទួលបាន​ឯករាជ្យ​ដោយមាន​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ជា​ព្រះ​អគ្គ​មគ្គុទ្ទេសក៍​ដ៍​ឆ្នើម បាន​ដឹកនាំ​កម្ពុជា​ប្រកប ដោយ​សុខសន្តិភាព​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ក្រោម​ព្រះរាជតម្រិះ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​និង​ឧត្តុង្គឧត្តម​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ ព្រះបិតា​ស្ថាប​និ​ត​សម័យ​សង្គមរាស្ត្រនិយម​រហូត​ធ្វើអោយ​ពិភពលោក​ទទួល ស្គាល់​និង​ប្រសិទ្ធ​នាម​ព្រះរាជា​ណា ចក្រ​កម្ពុជា​ថា កោះសន្តិភាព​នៅ​អាស៊ីអាគ្នេយ៍​។​

​កូនចៅ​ប្រជានុរាស្ត្រ​កម្ពុជា​គ្រប់ៗ​រូប រួមទាំង​ថ្នាក់ដឹកនាំ សិស្សានុសិស្ស មន្ត្រីរាជការ​កងកំលាំង​ប្រដាប់អាវុធ គ្រប់​ប្រភេទ​និង​ប្រជាជន​គ្រប់​ជន ជាតិ ក្នុង​ខេត្តស្ទឹងត្រែង ចងចាំ និង​ដឹង​នូវ​ព្រះ​គុណូបក្ការៈ​ដ៏​ធំធេង នៃ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ ដ៏​ខ្ពង់​ខ្ពស់បំផុត ចំ ពោះ ប្រជាជាតិ និង​ប្រជារាស្ត្រ​កម្ពុជា ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តស្ទឹងត្រែង សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​