អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​

(​ស្វាយរៀង​)៖ នា​ព្រឹក​ថ្ងៃ​ចន្ទ​៩​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​មិ​ទ្ទិញ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ ៩​វិច្ឆិការ ( ៩ វិច្ឆិកា​១៩៥៣ – ៩ វិច្ឆិកា ២០២០ )​។​

​ក្នុង​ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការ ស្នងការរង​នគ​បាល​ខេត្ត មេបញ្ជាការ មេបញ្ជាការរង​តំបន់​ប្រតិ​ប​តិ្ត​ការ​សឹក​រង​ស្វាយរៀង និង​កងរាជអាវុធហត្ថ​ខេត្ត លោក លោកស្រី ប្រធាន​មន្ទី​អង្គភាព​នានា​ជុំវិញ​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង ៣​ប្រភេទ ព្រះសង្ឃ និស្សិត សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ យុវជន ស​.​ស​.​យ​.​ក​.​ខេត្ត យុវជន​កាយរឹទ្ធិ យុវជន​កាកបាទក្រហម​កម្ពុជា និង​សិស្សានុសិស្ស ចូលរួម​ប្រមាណ​៦០០​អង្គ​/​នាក់​។​

​ការ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំខាន់​នៅថ្ងៃនេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​កាន់តែច្បាស់​អំពី​ការរំដោះ​ប្រទេស​ឲ្យ​រួចផុត​ពីរ​បប​អាណានិគមនិយម​បារាំង ហើយ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំនេះ ស្ថិតក្នុង​ដំណាក់​កាលដែល​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាននិងកំពុង​មានកា​រ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប​វិស័យ ជាមួយនិង​ការរីកលូតលាស់​នៃ​លទ្ធិប្រជាធិបតេយ្យ ក្នុង​សុខសន្តិភាព និង​សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម​ល្អប្រសើរ ។​

​ក្នុង​អង្គ​មិ​ទ្ទិញ​ទាំងមូល សូម​សម្ដែង​នូ​វក​ត្ត​ញ្ញូ​តា​ធម៌ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ថ្វាយ ព្រះករុណា ព្រះបាទ ន​រោ​ត្ដម សីហនុ អតីត​ព្រះមហាវីរៈក្សត្រ ព្រះ​វរោ​ជ​បិតា​ឯករាជ​ជាតិ បូរណភាព​ទឹកដី នឹង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​បូជា​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​ជំនះ​គ្រប់​ឧបសគ្គ ដើម្បី​នាំមក​នូវ​សន្តិភាព ផ្សះផ្សា​ជាតិ ភាព​ចម្រុង ចម្រើន និង​កិត្តិយស​ដល់​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ ។ ដោយ​៖ មន្ទីរ​ព័​ត៍​មាន​ខេត្តស្វាយរៀង សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​