ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ ចាន់ សារិទ្ធ នាយរងការិយាល័យចរាចរណ៍ផ្លូវទឹក ដែលកំពុងសំរាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកស្នងការរង លោកនាយការិយាល័យ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ ចាន់ សារិទ្ធ នាយរងការិយាល័យចរាចរណ៍ផ្លូវទឹក ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រដោយសារគ្រោះថ្នាក់ចរាចរណ៍។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ខូវ លី ក៏បាននាំយកនូវថវិកាចំនួន ២,៧៥០,០០០រៀល ក្នុងនោះថវិកាចំនួន ១,០០០,០០០រៀល ជាថវិកាផ្ទាល់របស់លោកស្នងការ ក្រៅពីនោះបានពីការជួយឧបត្ថម្ភពីមន្ត្រ្តីនគរបាលទាំងអស់ទូទាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រួមនិងសម្ភារបរិភោគមួយចំនួនទៀត សម្រាប់ឧបត្តម្ភដើម្បីជាការជួយសម្រាលបន្ទុកក្នុងការព្យាបាលដល់អ្នកជម្ងឺផងដែរ ៕