អភិបាលរងខេត្តស្វាយរៀង ចូលរួមក្នុង សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ បីឆ្នាំរំកិលស្រុក និងឃុំ នៅស្រុករមាសហែក

(ស្វាយរៀង)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលាស្រុករមាសហែក មានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ ២០២១-២០២៣ នៅថ្នាក់ស្រុកឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង ។

អញ្ជេីញចូលរួមក្នុងអង្គសិក្ខាសាលានេះរួមមាន: លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក កងកម្លាំងចំណុះសាលាស្រុក លោក មេឃុំ ស្មៀនឃុំទាំង១៦ និងមន្ត្រីរាជការសាលាស្រុក ព្រមទាំងតំណាងអង្គការដៃគូ និងអ្នកពាក់ព័ន្ធនានា សរុប ចំនួន ៧២ នាក់ ស្រី១៤ នាក់ ។

ជាលទ្ធផលនៃអង្គសិក្ខាសាលាមានដូចខាងក្រោម៖ នៅឆ្នាំ២០២១ ខាងមុខ គម្រោងវិនិយោគស្រុករមាសហែក មានចំនួន២៨ គម្រោង មានការសន្យាគាំទ្រចំនួន០ គម្រោង ស្មេីនឹង ០ % នឹងគម្រោងវិនិយោគឃុំទាំង១៦ ក្នុងស្រុក មានចំនួន៧៥៣ គម្រោង មានការសន្យាគាំទ្រ ចំនួន២៦៣ គម្រោង ស្មេីនឹង៣៤, ៩២ % ក្នុងនោះមានការសន្យាគាំទ្រក្រៅគម្រោងមានចំនួន៩០ គម្រោង ស្មេីនឹង៣៤, ២២ % ហេីយមានការសន្យាគាំទ្រក្នុងគម្រោង មានចំនួន ១៧៣ គម្រោង ស្មេីនឹង៦៥, ៧៨%៕

ដោយ៖ពីមន្ទីរព័ត៍មានខេត្តស្វាយរៀង