សិក្ខាសាលា​សមាហរណកម្ម​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ស្រុក និង​ឃុំ (២០២១-២០២៣) នៅ​ថ្នាក់ស្រុក​

(​ស្វាយរៀង​)៖ នា​ព្រឹក​ថ្ងៃ​ពុធ ៤​រោច ខែកត្តិក ឆ្នាំជូត​ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​សាលាស្រុក​ស្វាយទាប មាន​រៀបចំ​សិក្ខាសាលា​សមាហរណកម្ម​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ស្រុក និង​ឃុំ (២០២១-២០២៣) នៅ​ថ្នាក់ស្រុក​ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោកជំទាវ ឯក សុវណ្ណ​ភារៈ អភិបាលរង​ខេត្តស្វាយរៀង តំណាង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ។​

​អញ្ជើញ​ចូលរួម​ក្នុង​អង្គសិក្ខាសាលា​នេះ​រួមមាន​៖ លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក​អភិបាលស្រុក​ស្តីទី លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត សមាជិក សមាជិកា​ក្រុមប្រឹក្សា​ស្រុក លោក​កងកម្លាំង​ចំណុះ​សាលាស្រុក លោក មេឃុំ ស្មៀនឃុំ​ទាំង​០៩ និង​មន្ត្រីរាជការ​សាលាស្រុក ព្រមទាំង​តំណាង​អង្គការ​ដៃគូ និង​អ្នកពាក់ព័ន្ធ​នានា សរុប ចំនួន​៦៤​នាក់ ស្រី​២១​នាក់​។​

លទ្ធផល​នៃ​អង្គសិក្ខាសាលា​នេះ មាន​ដូចខាងក្រោម​៖ នៅ​ឆ្នាំ​២០២១ ខាងមុខ គម្រោង​វិនិយោគ​ស្រុក​ស្វាយទាប មាន​ចំនួន​31​គម្រោង មានការ​សន្យា​គាំទ្រ ចំនួន​09​គម្រោង ស្មើនឹង 29.03% នឹង​គម្រោង​វិនិយោគ​ឃុំ​ទាំង​០៩ ក្នុងស្រុក មាន​ចំនួន​166 គម្រោង មានការ​សន្យា​គាំទ្រ ចំនួន​70 គម្រោង ស្មើនឹង 42.16% ក្នុងនោះ​មានការ​សន្យា​គាំទ្រ​ក្រៅ​គម្រោង មាន​ចំនួន 40 គម្រោង ស្មើនឹង​57.14% ហើយ​មានការ​សន្យា​គាំទ្រ​ក្នុង​គម្រោង មាន​ចំនួន​30​គម្រោង ស្មើនឹង​42.85%​។ ដោយ​៖ មន្ទីរ​ព័​ត៍​មាន​ខេត្តស្វាយរៀង សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​