សិក្ខាសាលា​សមាហរណកម្ម​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ស្រុក និង​ឃុំ (២០២១-២០២៣) នៅ​ថ្នាក់ស្រុក​

(​ស្វាយរៀង​)៖ នា​ព្រឹក​ថ្ងៃ​ពុធ ៤​រោច ខែកត្តិក ឆ្នាំជូត​ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​សាលាស្រុក​ចន្ទ្រា បានរៀបចំ​សិក្ខាសាលា​សមាហរណកម្ម​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ស្រុក និង​ឃុំ (២០២១-២០២៣) នៅ​ថ្នាក់ស្រុក​ឆ្នាំ​២០២០ ស្ថិតក្រោម​អធិបតីភាព​របស់ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​។​

​អញ្ជើញ​ចូលរួម​ក្នុង​អង្គសិក្ខាសាលា​នេះ​មាន លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក​អភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត សមាជិក សមាជិកា​ក្រុមប្រឹក្សា​ស្រុក លោក​កងកម្លាំង​ចំណុះ​សាលាស្រុក លោក មេឃុំ ស្មៀនឃុំ​ទាំង​០៦ និង​មន្ត្រីរាជការ​សាលាស្រុក ព្រមទាំង​តំណាង​អង្គការ​ដៃគូ និង​អ្នកពាក់ព័ន្ធ​នានា សរុប ចំនួន​៦០​នាក់ ស្រី​១៣​នាក់​។

​លទ្ធផល​នៃ​អង្គសិក្ខាសាលា មាន​ដូចខាងក្រោម​៖ នៅ​ឆ្នាំ​២០២១ ខាងមុខ គម្រោង​វិនិយោគ​ស្រុក​ចន្ទ្រា មាន​ចំនួន​៥៧​គម្រោង មានការ​សន្យា​គាំទ្រ ចំនួន​0​គម្រោង ស្មើនឹង ០% នឹង​គម្រោង​វិនិយោគ​ឃុំ​ទាំង​០៦ ក្នុងស្រុក មាន​ចំនួន​១២២​គម្រោង មានការ​សន្យា​គាំទ្រ ចំនួន​៩១ គម្រោង ស្មេ​ី​នឹង ៧៤,៥៩% ក្នុងនោះ​មានការ​សន្យា​គាំទ្រ​ក្រៅ​គម្រោង មាន​ចំនួន ៥៤ គម្រោង ស្មើនឹង​៥៩,៣៤% ហើយ​មានការ​សន្យា​គាំទ្រ​ក្នុង​គម្រោង មាន​ចំនួន​៣៧​គម្រោង ស្មើនឹង​៤០,៦៦%​។ ដោយ​៖ មន្ទីរ​ព័​ត៍​មាន​ខេត្តស្វាយរៀង សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​