ខេត្ត​ត្បូងឃ្មុំ ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​ចំនួន​៧,៧២៧​នាក់ ក្នុង​ថ្ងៃ​ឈប់សម្រាក់ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អក​អុំ​បុក នៅ​ឆ្នាំ​២០២០​នេះ​

(​ត្បូងឃ្មុំ​)៖ ក្នុង​រយៈពេល​ឈប់សម្រាក់​៣​ថ្ងៃ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អក​អុំ​បុក នៅ​ថ្ងៃទី​៣០,៣១ ខែតុលា នឹង​០១ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ភ្ញៀវទេសចរ ជាតិ ចំនួន​៧,៧២៧​នាក់ បានមក​ដើរលេង​កម្សាន្ត នៅតាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​

​បើតាម​របាយការណ៍រ​ប​ស់លោក អឿន រិ​ទ្ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ៖ ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អក​អុំ​បុក នៅ​ថ្ងៃទី​៣០,៣១​ខែតុលា និង​០១ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​ខេត្ត​ត្បូងឃ្មុំ ទទួលបាន​ភ្ញៀវទេសចរ​មក​កម្សាន្ត តាម​រមណីយដ្ឋាន​នានា សរុប​ចំនួន​៧,៧២៧​នាក់ ស្រី​ចំនួន​៣.៩៧៩​នាក់ ភ្ញៀវ​អន្តរជាតិ គ្មាន ធៀប​ឆ្នាំមុន​ចំនួន​៩.៨៧០​នាក់ ធ្លាក់ចុះ​២១,៧១%​។​

​លោក បន្តថា ៖ រមណី​ដ្ឋា​ន​ធម្មជាតិ និង​កែច្នៃ ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែលជា​កន្លែង​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវទេសចរ មានដូចជា​៖ ១,​រមណីយដ្ឋាន​ព្រះ​បា​ស្រី ២,​រមណីយដ្ឋាន​កែច្នៃ​តា​សែ​ដូងក្រអូប ៣,​រមណីយដ្ឋាន​កែច្នៃ​អូរ​ក្តុង ៤,​រមណីយដ្ឋាន​ប្រ​វត្ត​សាស្ត្រ​ហ្លួង​ព្រះស្តេច​កន ៥,​រមណីយដ្ឋាន​ធម្មជាតិ​ភូមិ​អភិវឌ្ឍ​អន្លង់​ជ្រៃ ៦,​រមណីយដ្ឋាន​ភូមិ​អ្នកនេសាទ ៧.​រមណីយដ្ឋាន​កែច្នៃ​សួនផ្កា​ឈូក​រ័​តុ្ន ៨.​រមណីយដ្ឋាន​ធម្មជាតិ ទឹកធ្លាក់​ហោង និង​តំបន់​សម្សា​ន្ត​នានា​ផងដែរ​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​គូសបញ្ជាក់ថា ៖ តាមរយៈ​សកម្មភាព នៃ​ការ​ដើរលេង​កម្សាន្ត​ដ៏​ច្រើន​កុះករ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ការឈប់​សម្រាក់​៣​ថ្ងៃ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អក​អុំ​បុក បាន​ស្តែង​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា ក្រោម​ម្លប់​សន្តិភាព​របស់​កម្ពុ​ជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជាពិសេស​បានដាក់​ចេញ​នូវ វិធានការ​សុខាភិបាល បាន​យ៉ាង​ល្អ ធ្វើ​ឲ្យ​ការដើរ​កំសាន្ត​របស់​ប្រជាពលរដ្ឋ ទទួលបាន​ភាពសប្បាយ​រីករាយ និង​ប្រកបដោយ​ភាពកក់ក្តៅ​ក្នុង​ចិត្ត ។​
​ឯកឧត្តម​បណ្ឌិត បាន​ថ្លែងអំណរគុណ ចំពោះ​កងកម្លាំង​សម​ត្ថិ​ច្ច​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញភារកិច្ច បាន​យ៉ាង​ល្អ ដោយ​មិន​គិតពី​ថ្ងៃ​ឈប់សម្រាក​របស់ខ្លួន តែ​បែរជា​មក​បំពេញការងា​រ ការពារ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ លេង​កំសាន្ត​យ៉ាង​សប្បាយ ។​

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ក៏បាន​ជូនពរ ដល់​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ និង​អន្តរជាតិ ដែល​បាន​មកលេង​កំសាន្ត​សប្បាយ ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ខេត្ត​ផ្សេងៗ ទៀត​ទទួលបាន​សេចក្ដីសុខ សប្បាយ ក្ន្ងុ​ង​ការធ្វើ ដំណើរ​ទាំង​មក និង​ទាំង​ធ្វើដំណើរ វិលត្រឡប់​ទៅ​គេហដ្ឋាន ឬ​ទៅ​បំពេញការងារ របស់ខ្លួន​វិញ​ផងដែរ ៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​