សិក្ខាសាលា​សមាហរណកម្ម​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ស្រុក និង​ឃុំ (២០២១-២០២៣)

(​ស្វាយរៀង​)៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ២​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​សាលាស្រុក​រំដួល បានរៀបចំ​សិក្ខាសាលា​សមាហរណកម្ម​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ស្រុក និង​ឃុំ (២០២១-២០២៣) នៅ​ថ្នាក់ស្រុក​ឆ្នាំ​២០២០ ស្ថិតក្រោម​អធិបតីភាព​របស់ ឯកឧត្តម រស់ ផា​រិ​ទ្ធ អភិបាលរង​ខេត្ត តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និង​មានការ​អញ្ជើញ​ចូលរួម​ក្នុង​អង្គសិក្ខាសាលា​នោះ រួមមាន​៖ លោក​អភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត សមាជិក សមាជិកា​ក្រុមប្រឹក្សា​ស្រុក លោក​កងកម្លាំង​ចំណុះ​សាលាស្រុក លោក មេឃុំ ស្មៀនឃុំ​ទាំង​១០ និង​មន្ត្រីរាជការ​សាលាស្រុក ព្រមទាំង​តំណាង​អង្គការ​ដៃគូ និង​អ្នកពាក់ព័ន្ធ​នានា សរុប ចំនួន ៩៣ នាក់ ស្រី ២២ នាក់​។

​លទ្ធផល​នៃ​អង្គសិក្ខាសាលា មាន​ដូចខាងក្រោម​៖ នៅ​ឆ្នាំ​២០២១ ខាងមុខ គម្រោង​វិនិយោគ​ស្រុក​រំដួល មាន​ចំនួន ២២ គម្រោង មានការ​សន្យា​គាំទ្រ ចំនួន ១១ គម្រោង ស្មើនឹង ៥០% ក្នុងនោះ​មានការ​សន្យា​គាំទ្រ​ក្នុង​គម្រោង​មាន​ចំនួន ០១​គម្រោង នឹង​ការសន្យា​គាំទ្រ​ក្រៅ​គម្រោង​មាន​ចំនួន ០៨ គម្រោង​។​
ចំពោះ​គម្រោង​វិនិយោគ​ឃុំ​ទាំង​១០ ក្នុងស្រុក មាន​ចំនួន ២៤៥ គម្រោង មានការ​សន្យា​គាំទ្រ ចំនួន ១៥៣ គម្រោង ស្មើនឹង ៦២,៤៥% ក្នុងនោះ​មានការ​សន្យា​គាំទ្រ​ក្រៅ​គម្រោង មាន​ចំនួន ៤៨ គម្រោង ស្មើនឹង ៣១,៣៧% ហើយ​មានការ​សន្យា​គាំទ្រ​ក្នុង​គម្រោង មាន​ចំនួន ១០៥ គម្រោង ស្មើនឹង ៦៨,៦៣%៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តស្វាយរៀង សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​