ឯកឧត្ដម អម សុភា អញ្ជើញចែកអំណោយរបស់រាជរដ្ឋាភិបាលដល់គ្រួសារងាយរងគ្រោះ ចំនួន ៧០គ្រួសារ រស់នៅឃុំកំពង់ព្រះគគី ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ និងបញ្ហាគ្រោះទឹកជំនន់ ស្ថិតនៅក្នុងឃុំកំពង់ព្រះគគី ស្រុក បរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ ដោយមានការចូលរួមពីលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទាខេត្ត លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អាជ្ញាធរស្រុក ឃុំ។

ក្នុងឱកាសនោះឯកឧត្ដម អម សុភា បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន និងសម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខពុកម៉ែបងប្អូនទាំងអស់នៅគ្រប់ទីកន្លែង ជាពិសេសនៅក្នុងរយៈពេលដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស កំពុងតែជួបនូវគ្រោះជំនន់ទឹកភ្លៀងនៅពេលនេះ។

ឯកឧត្ដមបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសរួមគ្នាទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ១៩ និងត្រូវមានការប្រុងប្រយ័ត្នចំពោះក្មេងតូចៗលេងទឹកព្រោះជាបញ្ហាប្រឈមទៅនិងការលង់ទឹក ហើយត្រូវថែរក្សាសុខភាពតាមរយៈការហូបស្អាត ផឹកស្អាត ការរស់នៅមានអនាម័យ និងត្រូវយកចិត្តទុកដាក់បន្ថែមទៀតត្រៀមលើការងារបង្ករបង្កើនផលស្រូវរដូវប្រាំង ដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ និងមិនត្រូវប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍ផ្ទុយពីរដ្ឋហាមឃាត់ឡើយ ។

ចំពោះអំណោយដែលចែកជូនទាំង៧០គ្រួសារនាពេលនេះដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២០គីឡូក្រាម មី១កេះ ទឹកត្រី១យួរ និងក្រម៉ា០១ ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស