ក្រុមប្រឹក្សាខេត្តព្រៃវែង បើកកិច្ចប្រជុំសាមញ្ញ លើកទី ១៧ អាណត្តិទី៣

(ព្រៃវែង)៖ នៅសាលាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០នេះ ក្រុមប្រឹក្សាខេត្តព្រៃវែង បានបើកកិច្ចប្រជុំសាមញ្ញ លើកទី១៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់រដ្ឋបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពនានាជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ លើបញ្ហារក្សាទឹកទុក សម្រាប់ស្រោចស្រពផ្ទៃដីបង្កបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ។

លោកបានបន្តថា រដ្ឋបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវ ខិតខំអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព នៅគ្រប់មូលដ្ឋានឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ, បន្តយកចិត្តទុកដាក់ទប់ស្កាត់បង្រ្កាប បទល្មើសគ្រឿងញៀនឲ្យបាន, ខិតខំបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ ដើម្បីបង្ការ និងចៀសវាង នៅបញ្ហាគ្រោះថ្នាក់ផ្សេងៗ, បន្តយកចិត្តទុកដាក់ ក្នុងការបម្រើ និងផ្ដល់សេវា ជូនប្រជាពលរដ្ឋ ឲ្យបានល្អ ធ្វើយ៉ាងណា កុំឱ្យប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់ មកលើការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩៕

ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង