សាខាកាកបាទក្រហមខេត្តតាកែវ នាំយកអំណោយសម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់បងប្អូនអតីតៈយុទ្ធជន

(តាកែវ)៖ ក្រុមគ្រូសារអតីតៈយុទ្ធជនមួយចំនួន ដែលកំពុងតែជួបប្រទះជីវភាព ត្រូវបានឯកឧត្តម អ៊ូច ភា ប្រធានសាខាកាកបាទក្រហមខេត្តតាកែវ នៅព្រឹកថ្ងៃ អង្គារ៍ ទី២៧ ខែតុលា ឆ្នាំ ២០២០នេះ បាននាំយកអំណោយរបស់សម្ដេចកិត្តិព្រិទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនដល់លំនៅដ្ឋានក្នុងស្រុកព្រៃកប្បាស់ ខេត្តតាកែវ។

ឯកឧត្តម អ៊ូច ភា ប្រធានសាខាកាកបាទក្រហមខេត្តតាកែវ បានថ្លែងពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនក្រុមគ្រូសារអតីតៈយុទ្ធជនទាំងអស់ដែលមកទទួលអំណោយទាំងអស់ដោយក្តីអាណិតអាសូរនិងដឹងគុណជានិច្ចនូវការលះបង់របស់បងប្អូនចំពោះជាតិមាតុភូមិកន្លងមកព្រោះបើគ្មានបងប្អូនក៍គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ។

ឯកឧត្តមប្រធានសាខាកាកបាទក្រហមខេត្តតាកែវ បានថ្លែងបន្តថា ជានិច្ចជាកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែចូលរួមរំលែកការលំបាកជាមួយបងប្អូនប្រជាពលរដ្ឋនៅពេលជួបឧបទ្ទវៈហេតុផ្សេងៗ គ្រប់កាលៈទេសៈដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយដោយអាជ្ញាធរមិនបានដឹងលឺនោះឡើយ ហើយការជួយរបស់កាកបាទក្រហមគឺមិនរើសអើងឡើយពោលគឺឱ្យតែទីណាមានប្រជាពលរដ្ឋរងគ្រោះតែងតែមានមុខមន្រ្តីកាកបាទក្រហមចុះជួយជាប់ជានិច្ច។

នៅក្នុងឱកាសនោះឯកឧត្តម ក៍បានផ្តាំផ្ញើដល់បងប្អូនក្រុមគ្រូសារអតីតៈយុទ្ធជនទាំងអស់ថែរក្សាសុខភាពឱ្យបានល្អនិងខិតខំប្រឹងប្រែងបន្តប្រកបមុខរបរផ្សេងៗដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានល្អប្រសើរឡើង។

គួបញ្ជាក់ថា អំណោយរបស់សម្ដេចកិត្តិព្រិទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសាខាកាកបាទក្រហមខេត្តយកទៅផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនក្នុងមួយគ្រូសារទទួលបាន អង្ករ ២៥ គីឡូក្រាម មី ១កេស កន្ទេល ១ មុង ១ ភួយ ១ សារុង ១ ក្រមា១ អាវយឺត ០៥ និងមានប្រគេនអង្ករ ទឹកក្រូច ទឹកបរិសុទ្ធ និងថវិកាមួយចំនួនប្រគេនព្រះចៅអធិការចំនួន២វត្តផងដែរ៕

ដោយ៖ មន្ទីរន័ត៌មានខេត្តតាកែវ

សម្រួលផ្សាយ៖ កន ចំណាន