ថវិកា​ជិត​២០​ម៉ឺន​ដុល្លា​អាមេរិក​ត្រូវ​ប្រមូលបាន​ពី​អង្គ​កឋិនទាន​សាមគ្គី​ដើម្បី​ប្រមូល​បច្ច័យ​វេ​ប្រគេន​ព្រះសង្ឃ​ដើម្បី​កសាង​ស្ពាន​ឆ្លង​ស្ទឹងសែន នៅ​ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​បង្ហើយ​

(​កំពង់ធំ​)៖​លោកជំទាវ ឃួន ឃុន​ឌី សមាជិក​ព្រឹទ្ធសភា​និង​លោក​ឧកញ៉ា គុយ លាង​គី ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោកជំទាវ ព្រះសង្ឃ​គណៈកម្មការ​អា​ចា​រ្យ​វត្ត​ពុទ្ធបរិស័ទ​វត្ត​កំពង់ស្វាយ ស្ថិតនៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ផ្ដួច​ផ្ដើមធ្វើ​ពិធី​អង្គ​កឋិនទាន​សាមគ្គី ដើម្បី​ប្រមូល​បច្ច័យ​វេ​ប្រគេន​ព្រះសង្ឃ ដើម្បី​កសាង​ស្ពាន​ឆ្លង​ស្ទឹងសែន ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជាង​៤០​ម៉ឺន​ដុល្លារ​។​

​ក្នុង​កិច្ច​វេ​ប្រគេន​នូវ​ទេយ្យទាន​ដល់​ព្រះសង្ឃ នា​រសៀល​ថ្ងៃទី​២៦ ខែ តុលា ឆ្នាំ​២០២០ លោកជំទាវ ឃួន ឃុន​ឌី បាន​ថ្លែងថា​អង្គ​កឋិនទាន​សាមគ្គី​នេះ​ប្រមូល​ប​ច្ឆ័​យ​បាន​ចំនួន​១៨៧.៧៧១$ (​មួយរយ​ប៉ែតសិប​ប្រាំ​ពីរពាន់​ប្រាំពីរ​រយ​ចិតសិប​មួយ​រៀល​ដុល្លា​អាមេរិក​) ។ លោកជំទាវ​បាន​បន្តថា​ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព សេដ្ឋកិច្ចជាតិ​មានការ​រីកចម្រើន ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានឱកាស​បានធ្វើ​បុណ្យទាន កើតចេញពី​ទឹកចិត្ត​ជ្រះថ្លា​របស់​បងប្អូន ប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការ កងកម្លាំង និង​បងប្អូន​តាម​បណ្តា​ខេត្ត​មួយចំនួន​ដើម្បី​យកមក​កសាង​។​
​ជាមួយគ្នានេះ លោកជំទាវ ឃួន ឃុន​ឌី ក៏បាន​ថ្លែងអំណរគុណ លោក​ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំង មន្ទីរ​អង្គភាព​គ្រប់​ស្ថាប័ន និង​លោកយាយ លោកតា និង​ពុទ្ធបរិស័ទ ដែល​អញ្ជើញ​មកពី​បណ្តា​ខេត្ត​ក្រុង និង​ទាំងអស់ ដែល​បាន​ចូលរួម ក្នុង​អង្គ​កឋិនទាន​សាមគ្គី​នេះ ដើម្បី​នាំយក​បច្ច័យ​មក​កសាង នូវ​សមិទ្ធផល​នានា ក្នុង​វត្ត​កំពង់ធំ​នេះ​។​

​លោកជំទាវ​បាន​បន្តថា «​យើង​បាន​សុខ​មកដល់​ថ្ងៃនេះ ក៏​ដោយសារតែ​កត្តា​សុខសន្តិភាព ដូច្នេះ​បងប្អូន​ទាំងអស់​ត្រុ​វ​នាំគ្នា​រក្សា​សន្តិភាព ឱ្យបាន​យូរអង្វែង ជាមួយនឹង​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បីឱ្យ​ប្រទេស​របស់​យើង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​»​។​

​លោកស្រី​ក៏បាន​បន្តទៀតថា អង្គ​កឋិន​ន​ទាន​នេះ គឺជា​ការរួមចំណែក​មួ​យ ដើម្បី​លើកស្ទួយ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​ហើយ​នេះ ក៏​ជាការ​បង្ហាញ​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ មើលឃើញ​នូវ​ការ​ប្រារព្ធ​ពិធី​ពុទ្ធសាសនា ដែលជា​ទំនៀម​ទំលាប់​ព្រៃ​ណី​ដ៏​ល្អ​របស់​ខ្មែរ​យើង និង​ជា​ចូលរួម​កសាង​ប្រទេស​ជាមួយ​រាជរដ្ឋាភិបាល ឱ្យមាន​ការអភិវឌ្ឍន៍​ផងដែរ​។​

​លោក អឹម ជុង ប្រធាន​គណៈកម្មការ​វត្ត​បាន​លើកឡើងថា​ការសាងសង់​ស្ពាន​នេះ គឺជា​ការចូល​រួមជាមួយ​នឹង​ពុទ្ធបរិស័ទ តាម​កម្លាំង​សទ្ធា​ដោយបាន​កសាង​តាំងពី​ឆ្នាំ​២០១៨ ហើយ​ការសាងសង់​ស្ពានថ្ម​មាន​ប្រវែង​១៥១,២ ម៉ែត្រ ទទឹង ៤,៥០ ម៉ែត្រ និង​កម្ពស់​៨​ម៉ែត្រ ដោយ​គម្រោង​ចំណាយ​ថវិកា​អស់​ជាង​៤០​ម៉ឺន​ដុល្លារ​។​លោក​បាន​បន្តទៀតថា ការសាងសង់​ស្ពាន​នេះ​ឡើង​គឺ​បង្កលក្ខណៈ​ងាយស្រួល​ដល់​សិស្សានុសិស្ស​បាន​ទៅ​សិក្សា​រៀនសូត្រ និង​ប្រជាពលរដ្ឋ​បាន​ដឹក​
​កសិផល​ពី​ត្រើយម្ខាង ទៅ​ត្រើយម្ខាង រឺ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​ផងដែរ​។ ហើយ​ស្ពាន​ថ្មី​នេះ​និង​កសាង​រួចរាល់​នៅ​ចុងខែ​កុម្ភៈ​ឆ្នាំ​២០២១ ខាងមុខនេះ ។​
​ជាមួយគ្នានេះដែរ​ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត​រីករាយ​យ៉ាងខ្លាំង​ដោយ​ទទួលបាន​ស្ពានថ្ម​ថ្មី​ជា​ចំណងដៃ​ក្នុង​ខេត្តកំពង់ធំ​ដែល​នឹង​សម្ពោធ​ឲ្យ​បើក​ប្រើប្រាស់​ជា​ផ្លូវការ​នៅពេល​ខាងមុខ​ហើយ​យើង​ឃើញថា​នេះ​គឺជា​កម្លាំង​សាមគ្គី​មួយ​ដែល​មិន​ដែលមាន​ប្រជាពលរដ្ឋ​ក៏ដូចជា​សហគមន៍​ណា​ធ្វើបាន​ស្ពាន​ដែលមាន​តម្លៃ​ច្រើន​ហួសប្រមាណ​នេះ ។​
​គួរបញ្ជាក់​នេះ​គឺជា​សមិទ្ធផល​ថ្មី​សម្រាប់​ខេត្តកំពង់ធំ​ស្ពានថ្ម​ថ្មី​នេះ​គឺជា​ស្ពានថ្ម​ទី​៥​និង​ជា​ស្ពាន​ឆ្លងស្ទឹង​សែន​ទី​៧​៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ