(វីដេអូ)៖សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកជំនន់បានធ្វើឱ្យខូចផ្លូវជាតិ ផ្លូវលំ និងទំនប់ផ្សេងៗបានរងការខូចខាត។ សម្តេចតេជោ បានណែនាំរដ្ឋមន្ត្រី សាធារណការ និងដឹកជញ្ជូន, រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម, រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ត្រីកសិកម្ម មិនត្រូវរង់ចាំការវាយតម្លៃពីតាមមន្ទីរនានាទេ ត្រូវចាត់មន្ត្រីរដ្ឋលេខាធិការចុះទៅវាយតម្លៃដោយផ្ទាល់