កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត ខាងក្រោយ​ទ្វារ​ទឹក​(​ផ្នែក​ខាងក្រោម​) បាន​បន្ត​ស្រក​ចុះ ១,០០​ម៉ែត្រ ធៀប​នឹង​ពេល​ល្ងាច​ថ្ងៃ​ម្សិលមិញ​

APP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០

ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​សំណង់​ទ្វារ​ទឹក​ទំនប់​អាង​៧​មករា នា​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ៧:៣០ នាទី​ព្រឹក រួមមាន​៖
– កម្ពស់​ទឹក​ខាងមុខ​ទ្វារ ៤,៨០ ម៉ែត្រ ស្រក​ចុះ ១,៨៧ ម៉ែត្រ ធៀប​នឹង​កម្ពស់​ទឹក​អតិបរមា ៦,៦៧ ម៉ែត្រ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០
– កម្ពស់​ទឹក​ហូ​រលើ​ទំនប់​បង្ហៀរ ០,០០ ម៉ែត្រ ស្មើ​ទំនប់​បង្ហៀរ​
– កម្ពស់​ទឹក​ខាងក្រោយ​ទ្វារ ៦,១០ ម៉ែត្រ ។

ព្រឹក​នេះ កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត ខាងក្រោយ​ទ្វារ​ទឹក​(​ផ្នែក​ខាងក្រោម​) បាន​បន្ត​ស្រក​ចុះ ១,០០​ម៉ែត្រ ធៀប​នឹង​ពេល​ល្ងាច​ថ្ងៃ​ម្សិលមិញ ៕​ ដោយ៖ ធូ កុសល