TOP NEWS៖ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ ទូទាំងពិភពលោក កើនដល់ជាង ៤៣.៣លានករណី និងស្លាប់១.១ លាននាក់ និងជិត៣២លានករណី ជាសះស្បើយ

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង៦ និង៣០ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៤៣,៣១៧,០៩៥ ករណី ហើយក្នុងនោះមនុស្សសរុប ១,១៥៨,៧២៣នាក់ស្លាប់ និងជាង ៣១លាននាក់ បានជាសះស្បើយឡើងវិញ។

សូមបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេល២៤ម៉ោង អ្នកឆ្លងនូវវីរុសនេះ កើតមានរហូតដល់ជាង ៤០២,៤៥៣នាក់។

ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង ៤៣លាននាក់នោះ គេឃើញមានប្រទេសអាម៉េចរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក មានឆ្លងដល់ជាង ៨.៨លានករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ជាង ២៣ម៉ឺននាក់។ ហើយនាព្រឹកនេះផងដែរ អាម៉េរិករកឃើញអ្នកឆ្លងថ្មីចំនួន ៥៨,៤៤៩ករណី និងស្លាប់ ៤២៨នាក់។

តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេសចំនួន ២១៥ហើយ៕ ដោយ៖ កន ចំណាន