ឯកឧត្តម ហ៊ុន ម៉ាណែត ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក ហេង ឃាង ដែលត្រូវជាឪពុកបង្កើត ឯកឧត្តម ហេង សួរ

(ភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំសមាជិក សមាជិកា យុវជនគណបក្សថ្នាក់កណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក ហេង ឃាង ដែលត្រូវជាឪពុកបង្កើត ឯកឧត្តម ហេង សួរ ប្រធានផ្នែករាជធានី-ខេត្ត និង ឯកឧត្តម ហេង ណន អនុប្រធានផ្នែកក្រសួង-ស្ថាប័ន នៃក្រុមការងារយុវជនគណបក្សថ្នាក់ នៅគេហដ្ឋានក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា ​ឧបាសក​ ហេង​ យាង​ ​បាន​ទទួលមរណភាព ​នៅ​ថ្ងៃសុក្រ ៧ កើត ​ខែកត្តិក​ ឆ្នាំជូត​ទោស័ក​ព​.ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែតុលា​ឆ្នាំ ២០២០ វេលា​ម៉ោង ១០:១៨ នាទី​យប់​ក្នុង​ជន្មាយុ ៧៦ ឆ្នាំ​ដោយ​ជរាពាធ​៕ ដោយ៖ កន ចំណាន