កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត បាន​បន្ត​ស្រក​ចុះ ០,៣២ ម៉ែត្រ ធៀប​នឹង​ពេល​ល្ងាច​ថ្ងៃ​ម្សិលមិញ​

APP ភ្នំពេញ ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០
​ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​សំណង់​ទ្វារ​ទឹក​ទំនប់​អាង​៧​មករា នា​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ៧:៣០ នាទី​ព្រឹក​រួមមាន ៖
– កម្ពស់​ទឹក​ខាងមុខ​ទ្វារ ៤,៨០ ម៉ែត្រ ស្រក​ចុះ ១,៨៧ ម៉ែត្រ ធៀប​នឹង​កម្ពស់​ទឹក​អតិបរិមា ៦,៦៧ ម៉ែត្រ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០
– កម្ពស់​ទឹក​ហូ​រលើ​ទំនប់​បង្ហៀរ ០,០០ ម៉ែត្រ​
– កម្ពស់​ទឹក​ខាងក្រោយ​ទ្វារ ៧,៦០ ម៉ែត្រ ។
​ព្រឹក​នេះ កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត បាន​បន្ត​ស្រក​ចុះ ០,៣២ ម៉ែត្រ ធៀប​នឹង​ពេល​ល្ងាច​ថ្ងៃ​ម្សិលមិញ ៕ ដោយ​៖ ធូ កុសល​