ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បន្តកើនឡើង

APP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០–

(ភ្នំពេញ)៖ យោងតាមប្រភពព័ត៌មានពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា កម្ពស់ទឹកស្ទឹងព្រែកត្នោតនាព្រឹកនេះ បានកើនឡើង ០,០២ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ។

ប្រភពដដែលបានបន្តទៀតថា ចំពោះស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាព្រឹកថ្ងៃដដែលនោះគឺ កម្ពស់ទឹកខាងមុខទ្វារ ៥,៥៦ ម៉ែត្រ​ ស្រកចុះ​ ១,១១ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា​ ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០, កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៧៦ ម៉ែត្រ និងកម្ពស់ទឹកខាងក្រោយទ្វារ ៨,៤០ ម៉ែត្រ​៕ ដោយ៖ កន ចំណាន