អង្គកឋិនទានសាមគ្គី ត្រូវបានដង្ហែទៅកាន់វត្តអម្ពរវនារាម ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២០នេះ ឯកឧត្តម កែវ ពៅ ទីប្រឹក្សាក្រសួងមហាផ្ទៃ ព្រមទាំងសហការី ក្រុមការងារស្រុក ឃុំ រួមជាមួយលោកអាចារ្យ គណ:កម្មការ និងពុទ្ធបរិស័ទ ចំណុះជើងវត្តអម្ពរវនារាម បានប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គីនៅវត្តអម្ពរវនារាម ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានានៅក្នុងទីវត្តអារាម។

សូមបញ្ជាក់ជូនផងដែរថាៈ ក្នុងអង្គកឋិនទានសាមគ្គីនោះឯកឧត្ដម កែវ ពៅ ទទួលត្រៃធំចំនួន១ ស្មើនឹងបច្ច័យចំនួន ១.០០០.០០០ រៀល ដើម្បីចូលរួមនៅក្នុងអង្គកឋិនទាននោះផងដែរ។ សរុបបច្ច័យដែលទទួលបានពីអង្គកឋិនសាមគ្គីបានជាង ២៧លានរៀល ៕