សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ១៥០គ្រួសារ

(កោះកុង)៖ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្ដាល សហភាពសម្ព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង ប្រធាន ស.ស.យ.ក. ខេត្ត បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសម្ព័ន្ធយុវជនកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ១៥០គ្រួសារ នៅវត្តគងឆា ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង៕

 

សម្រួលផ្សាយ៖ ហេង សុភាព